GuidePedia

0
ប្រិយមិត្ត​គាំទ្រ​វិស័យ​កីឡា​បាល់ទាត់​ ក្នុង​ពិភពលោក​ពិត​ជា​ដឹង​ច្បាស់​ណាស់​ថា ​ក្លឹប​យក្ស​អង់គ្លេស​ Manchester United បាន​ធ្វើ​ការ​ចែ​ចង់ ​និង​ពិភាក្សា​ជាមួយ​ខ្សែ​ប្រយុទ្ធ​ក្លឹប​ Barcelona កីឡាករ​ Pedro ដើម្បី​នាំ​យក​រូប​គេ​ មក​បំពេញ​ចំណុច​ខ្វះខាត ​ក្នុង​តំបន់​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​។​ ប៉ុន្តែ​មាន​សារព័ត៌មាន​​ជា​ច្រើន​ក្នុង​ពិភព​កីឡា​បាន​ឲ្យ​ដឹង​ថា​ Pedro​ កំពុង​តែ​ពិភាក្សា​ផ្ទេរ​មក​លេង​នៅ​ក្លឹប​តោ​ខៀវ Chelsea​​ ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទៅ​វិញ។


អស់​ជាច្រើន​សប្ដាហ៍​មក​ហើយ​ ដែល​ក្លឹប​បិសាច​ក្រហម​បាន​ធ្វើ​ការ​ទាក់​ទង ​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​។ លើស​ពី​នឹង​ទៅ​ទៀត​នោះ​ Man Utd​ ចង់​បាន ​Pedro​ ជា​ខ្លាំង​ដល់​ថ្នាក់​ CEO ​​លោក Ed Woodward ជិះ​យន្ត​ហោះ​ពី​អង់គ្លេស​ទៅ​អេស្ប៉ាញ​ ដើម្បី​ធ្វើ​កិច្ច​ពិភាក្សា​ឲ្យ​បាន​ឆាប់​រួចរាល់​ទៀត​ផង​។

ប៉ុន្តែ​បើ​យោង​តាម​របាយការណ៍​ ពី​គេហទំព័រ​កីឡា​The Mirror និង​The Goals ​បាន​ផ្សាយ​ថា Pedro បាន​បោះ​ចោល​នូវ​សំណើ​របស់​​​​ក្លឹប​បិសាច​ក្រហម​ ហើយ​ទៅលេង​នៅ​ Chelsea និង​បាន​មក​​ពិនិត្យ​សុខភាព​នៅ​ទី​ក្រុង​ London ថ្មីៗ​នេះ​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​ទៅ​វិញ។

ចំណែក​ខាង​ Daily-mail ​វិញ​បាន​សរសេរ​ថា​ Chelsea​ នឹង​ចុះ​កុង​ត្រា​ជាមួយ​​ Pedro ​ពី​ក្លឹប ​Barcelona ក្នុង​តម្លៃ​៣៣​លាន​ដុល្លារ​ ស្រប​ពេល​ខាង​ Manchester United​ បាន​បោះ​បង់​ការ​ចាប់​អារម្មណ៍​ទៅ​លើ​កីឡាករ​រូប​នេះ​កាល​ពី​យប់​ថ្ងៃ​អង្គារ ​ដោយ​សារ​កីឡាករ​វ័យ​២៨​ឆ្នាំ​ ​បាន​ចាប់​អារម្មណ៍​ក្លឹប​ Chelsea ​ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ London​ ទៅ​វិញ។

គេហទំព័រ​ខាង​លើ​បាន​បន្ត​ទៀត​ថា​ លោក Jose Mourinho​ បាន​ធ្វើ​ការ​ទាក់​ទង ​Pedro ជា​សម្ងាត់​ និង​ផ្ទាល់​ខ្លួន​បំផុត​ ដើម្បី​និយាយ​ពី​ការ​ចុះ​កុង​ត្រា​នៅ​ Stamford Bridge ក្នុង​តម្លៃ​ដ៏​​សាក​សម​មួយ។


ដូច្នេះ​យើង​មាន​តែ​ចាំ​មើល​ទេ​ថា​តើ​ រឿងរ៉ាវ​ Pedro ផ្ទេរ​ទៅ ​Chelsea បោះបង់​ចោល​ Man Utd​ នេះ​បន្ត​ដល់​ណា​ហើយ​នឹង​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បន្ត​ទៀត។

Post a Comment

 
Top