GuidePedia

0
លោក Michel Preud'homme គ្រូ​បង្វឹក​ក្លឹប ​Club Brugge ​បាន​និយាយ​ថា ​លោក​គ្មាន​ដំណោះ​ស្រាយ​សមរម្យ​ណាមួយ​ ដើម្បី​យក​ឈ្នះ​ក្លឹប​ បិសាច​ក្រហម ​នា​ការ​ប្រកួត ​ Play-off ជើង​ទី​ពី​នៅ​ក្នុង​ផ្ទះ​ខ្លួន​ឯង​នោះ​ទេ។


ជ័យជំនះ​របស់​ក្លឹប​បិសាច​ក្រហម​ទៅ​លើ​ Club Brugge​ នា​ការ​ប្រកួត​វគ្គ​ Play-off កាល​ពី​រាត្រី​ថ្ងៃ​ទី​១៨​ខែ​សីហា​នេះ ​រក​បាន​ដោយ​កីឡាករ​ពាក់​អាវ​លេខ​៧​ Memphis Depay ២​គ្រាប់​ និង​ Ferllaini ១​គ្រាប់ ​ស្រប​ពេល​ អនុ​ប្រធាន​ក្រុម​បិសាច​ក្រហម​ Mechael Carrick ​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​១​គ្រាប់​ជា​រង្វាន់​លួង​ចិត្ត​ឲ្យ​ Club Brugge។

ការ​បរាជ័យ​ក្នុង​ប្រកួត​នេះ​ បាន​ធ្វើ​ឲ្យ​អ្នក​ចាត់​ការ​ក្លឹប​ដែល​មាន​មូលដ្ឋាន​ នៅ​បែលហ្សិក​រូប​នេះ​ អស់​សង្ឃឹម​ថា​ នឹង​វាយបក​យក​ឈ្នះ​វិញ​ នៅ​ជើង​ទី​២​ក្នុង​ទឹក​ដី​ខ្លួន​ឯង។ “ តាម​រយៈ​ការ​ប្រកួត​នេះ​ខ្ញុំ​អាច​ដឹង​ថា​ យើង​ពិត​ជា​នៅ​សល់​ឱកាស​តិចតួច​ណាស់​ដើម្បី​យក​ឈ្នះ​។ គឺ​វា​ពិបាក​តែ​ម្ដង។" អ្នក​ចាត់​ការ​រូប​នេះ​បាន​និយាយ​ទៅ​កាន់​គេហទំព័រ​ BT Sport។


Michel បាន​បន្ត​ថា​៖ " ពួក​យើង​នឹង​ព្យាយាម​លេង​តាម​សមត្ថភាព​ដែល​យើង​មាន​ទាំង​ប៉ុន្មានទាំង​អស់ ​​ប៉ុន្តែ​នៅ​ជើង​ទី​ពីរ​ យើង​នឹង​បាត់​បង់​កីឡាករ​ជា​ច្រើន​នាក់។" ពិត​ណាស់ វាពិតជាពិបាក ​ប្រសិន​បើ​យើង ​បាត់​បង់​ប្រធាន​ក្រុម ​និង​ខ្សែ​ការពារ​កណ្ដាល​ (សម្រាប់​ជើង​ទី​២) និង​កីឡាករ​ល្អ​ជា​ច្រើន​បាន​រង​របួស​មិន​ទាន់​ជា​សះស្បើយ​នោះ។ ​ខ្ញុំ​មិន​ដឹង​ថា​រក​ដំណោះ​ស្រាយ​អ្វី​ដើម្បី​សង​សឹក​ Man Utd​ នោះ​ទេ។

សូម​បញ្ជាក់​មក​វិញ Man​ Utd ​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹក​ដី​របស់​ Club Brugge ដើម្បី​ប្រកួត​ក្នុង​ជើង​ទី​២ ​នា​ថ្ងៃ​ទី​២៧​ខែ​សីហា​ឆ្នាំ​២០១៥។

Post a Comment

 
Top