GuidePedia

0
គេហទំព័រ​ manchestereveningnews.co.uk បាន​ចុះ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​១២​សីហា​ក្ដៅៗ​នេះ​ថា ​ក្លឹប​ជើង​ខ្លាំង​ Man Utd បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​អស់​ត្រៀម​ ប្រកួត​វគ្គ ​Play-off ក្នុង​ពានរង្វាន់​ Champions League ជាមួយ​ Club Brugg នៅ​អាទិត្យ​ក្រោយ​នេះ​ហើយ​ ស្រប​ពេល​កីឡាករ​ជើង​ខ្លាំង​ម្នាក់​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​នេះ​ទេ។


ម្នាក់​នោះ​គឺ​អ្នក​ចាំ​ទី​ Victo Valdez មិន​ត្រូវ​បាន​លោក Van Gaal ជ្រើសរើស​នោះ​ទេ​ សម្រាប់​ចូល​រួម​ក្នុង​ការ​ប្រកួត​ជម្រុះ​ដ៏​សំខាន់​នេះ។ បិសាច​ក្រហម​ចង់​លក់​កីឡាករ​វ័យ​៣៣​ឆ្នាំ​រូប​នេះ​ ដោយ​សារ​តែ​រូប​គេ​មិន​សូវ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្រូ​បង្វឹក​។

ជា​ពិសេស​ក្លឹប​មិន​បាន​ប្រកាស​ថា​អ្នក​ជា​ទី​រូប​នេះ ​ត្រូវ​ពាក់​អាវ​លេខ​ប៉ុន្មាន​នោះ​ទេ​ ក្នុង​រដូវ​កាល​ថ្មី​នេះ​ ហើយ​បាន​ក្លាយ​ជា​អ្នក​ជា​ទី​ជាប់​ជម្រើស​ទី​ប្រាំទៅ​ហើយ​សម្រាប់​ក្លឹប​។ ចំណែក David DeGea​ វិញ​ដែល​មិន​បាន​លេង​ឲ្យ​ក្លឹប​ពេល​ប្រកួត​បើក​ឆាក​ Premier League ជា​មួយ​ Tottenham នោះ​ពេល​នេះ​រូប​គេ​មាន​ឈ្មោះ​ ក្នុង​បញ្ជី​ទាំង​២៨​នាក់​នោះ​ហើយ។

តាម​ពិត​ទៅ​ Red Divil ខាន​លេង​វគ្គ​ Champions League play-off នេះ​តាំង​បាន​បំបាក់​ក្លឹប​​ Debrecen ៦-០បើ​គិត​មក​ដល់​ថ្ងៃ​នេះ​១០​ឆ្នាំ​កន្លង​មក​ហើយ ​និង​បាន​ឈ្នះ​ក្លឹប​ Dinamo Bucharest នៅ​ឆ្នាំ​២០០៤ និងZalaegerszeg នៅ​ឆ្នាំ២០០២។ ចំណែក​ការ​ប៉ះ​ជាមួយ​ Club Brugge នេះ​ក្លឹប​ បិសាច​ក្រហម​ត្រូវ​បើក​កីឡដ្ឋាន ​Old Trafford​ របស់​ខ្លួន​នៅ​ជើង​ទី​មួយ​ នា​ថ្ងៃ​ទី​១៨​សីហា​នេះ​ មុន​ពេល​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ជើង​ទី​ពីរ​ថ្ងៃ​ទី​២៦​សីហា។


ខាង​ក្រោម​នេះ​ជា​បញ្ជី​ឈ្មោះ​ពេញ​៖

អ្នក​ចាំទី៖​ David de Gea, Anders Lindegaard, Sergio Romero និង Sam Johnstone ។
ខ្សែ​ការពារ៖​ Antonio Valencia, Phil Jones, Marcos Rojo, Jonny Evans, Chris Smalling, Luke Shaw, Paddy McNair, Matteo Darmian, និង Tyler Blackett ។
ខ្សែ​បម្រើ៖ Adnan Januzaj, Michael Carrick, Daley Blind, Ashley Young, Ander Herrera, Marouane Fellaini, Morgan Schneiderlin, Bastian Schweinsteiger, Jesse Lingard, Andreas Pereira, និង Juan Mata ។
ខ្សែ​ប្រយុទ្ធ៖ Memphis Depay, Wayne Rooney, Javier Hernandez, និង James Wilson ។

ចាំ​មើល​ថា​គុណភាព​កីឡាករ​ប៉ុណ្ណេះ ​អាច​យក​ឈ្នះ​​ Club Brugg​ ​ឡើង​វគ្គ​ជម្រុះ​តាម​ពូល​ Champion League ​បាន​អត់?

Post a Comment

 
Top