អ្នកគ្រូពេទ្យ Eva Carneiro របស់ក្លិប Chelsea ត្រូវបានអស់ឱកាសចូលកាន់ទីលានប្រកួតហើយ បន្ទាប់ពីអ្នកចាត់ការ Jose Mourinho និងបុគ្គលិកថ្នាក់លើរបស់ក្លិប បានដកតំណែងចេញ ដោយសាររឿងសរសេរសារអរគុណដល់អ្នកគាំទ្រលើ Facebook កាលពីថ្ងៃចន្ទ ដែលធ្វើឲ្យប៉ះពាល់ដល់អ្នកចាត់ការរហស្សនាម “Special One”។
អ្នកគ្រូពេទ្យវ័យ៤១ឆ្នាំ នឹងគ្មានវត្តមានលើទីលានប្រកួត ពេលក្រុម Chelsea ត្រូវប៉ះ Manchester City នៅថ្ងៃខាងមុខនេះទេ ហើយក៏អាចនឹងមិនវិលកាន់ទីលានវិញរហូត។ មិនត្រឹមតែប៉ុណ្ណោះទេ អ្នកនាង Carneiro ក៏ត្រូវពិន័យមិនឲ្យចូលកាន់ទីលានហ្វឹកហាត់ និងមិនឲ្យឈានជើងចូលសណ្ឋាគារជាមួយក្រុម ក្នុងថ្ងៃប្រកួតផងដែរ។
រឿងរ៉ាវប៉ះទង្គិចគ្នារវាងអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ ជាមួយអ្នកគ្រូពេទ្យប្រចាំក្លិបរូបនេះ គឺបានកើតឡើងតាំងពីថ្ងៃសៅរ៍ កាលពីក្រុម Chelsea ប្រកួតបានត្រឹមស្មើ ២-២ ទល់នឹង Swansea City ខណៈដែលលោក Mourinho ខឹងអ្នកគ្រូពេទ្យម្នាក់នេះ ដោយសាររឿងចូលទៅពិនិត្យ Eden Hazard ខុសពេល ព្រោះក្រុមកំពុងតែត្រូវការគ្រាប់បាល់ ហើយដោយសារអ្នកនាងធ្វើឲ្យខាតបង់កីឡាករម្នាក់ទៀតនាពេលនោះ ព្រោះ Hazard ត្រូវចេញពីទីលានប្រកួតបណ្ដោះអាសន្ន បន្ទាប់ពីអ្នកចាំទី Thibaut Courtois ត្រូវពិន័យកាតក្រហមមុននោះផង។
ក្រោយហេតុការណ៍នេះកើតឡើង អ្នកគាំទ្រ Chelsea បានលើកទឹកចិត្ត និងគាំទ្រដល់អ្នកគ្រូពេទ្យជាច្រើន ហើយអ្នកគ្រូពេទ្យ Carneiro ក៏បានតបសារលើ Facebook ដើម្បីជាការអរគុណវិញ។ ប៉ុន្តែសារនេះហើយ ដែលលោក Mourinho យល់ថាប៉ះពាល់ដល់លោកខ្លាំង ទើបសម្រេចបញ្ចប់តំណែង និងពិន័យអ្នកគ្រូពេទ្យម្នាក់នេះធ្ងន់ធ្ងរតែម្ដង។
អ្នកគ្រូពេទ្យ Carneiro គឺជាបុគ្គលដ៏មានប្រជាប្រិយភាពពីសំណាក់កីឡាកររបស់ Chelsea និងអ្នកគាំទ្រ ហើយការពិន័យនេះ ក៏បានធ្វើកីឡាកររបស់ក្រុមតោខៀវស្រឡាំងកាំងផងដែរ។ យ៉ាងណាក្ដី បើតាមសេចក្ដីរាយការណ៍ អ្នកនាងនៅតែបន្តធ្វើជាគ្រូពេទ្យរបស់ក្លិបទៀត ប៉ុន្តែគ្មានសិទ្ធិធ្វើអ្វីច្រើនដូចមុនឡើយ៕

Post a Comment