GuidePedia

0
លោក Bee Taechaubol បាន​អះអាង​ឲ្យ​បានដឹង​នៅពេលនេះ​ថា លោក​បាន​ទិញ​ភាគហ៊ុន​៤៨​ភាគរយ​មាននៅ​ក្នុង​ក្លិប AC Milan​ពី​ម្ចាស់​ក្លិប គឺ​លោក Silvio Berlusconi។ ​អ្នកជំនាញ​ធំ​របស់​ប្រទេស​ថៃ​រូបនេះ បាន​ព្យាយាម​ទិញ​ភាគហ៊ុន​ធំ​នៅក្នុង​យក្ស​លេង​នៅ​ក្របខណ្ឌ​បាល់ទាត់ Serie A​មួយ​នេះ អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ ហើយ​លោក​បានប្រកាស​ឲ្យ​ដឹង​ពី​ការ​ឈានដល់​កិច្ចព្រមព្រៀង​មួយ​កាលពី​ថ្ងៃអាទិត្យ​។


សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា លោក Taechaubol បាន​ចំណាយលុយ​៤៨៥​លាន​អឺរ៉ូ សម្រាប​ការទិញ​ភាគហ៊ុន​របស់គាត់ ហើយ​លោក​ថែមទាំង​បាន​សន្យាថា នឹង​បង្កើត​ក្លិប​មួយ ដែល​អាច​វិលត្រឡប់​មករក​ការ​ឈ្នះ​ជើងឯក​វិញ ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ។

លោក Taechaubol វ័យ​៣៩​ឆ្នាំ បាន​និយាយប្រាប់​កាសែត Mediaset ថា “អ្នក​រាល់គ្នា នឹង​ឃើញ​វត្តមាន​របស់ខ្ញុំ​នៅក្នុង​ទឹកដី San Siro ក្នុងនាម​ជា​អ្នកគាំទ្រ​ម្នាក់​របស់​ប្រធាន​ក្លិប Berlusconi​”។


លោក​បាន​បញ្ជាក់​ទៀត​ថា វា​គឺជា​កិត្តិយស​ដ៏​អស្ចារ្យ​មួយ ដែល​អាច​បញ្ចប់​កិច្ចព្រមព្រៀង​ទិញ​ភាគហ៊ុន​មាន​ក្នុង​ក្លិប AC Milan ជាមួយ​លោក Berlusconi ដែល​ជា​មេដឹកនាំ​ដ៏​ល្អ​មួយ​។ លោក​បាន​បន្តទៀតថា គោលដៅ​នៃ​កិច្ចព្រមព្រៀង​នេះ គឺ​យើង​ចង់​អភិវឌ្ឍ និង​លើកកម្ពស់​សក្តានុពលរ​បស់​ក្លិប​នៅពេល​អនាគត ពិសេស​គឺ​សមត្ថភាព​នៅលើ​ទីលាន​សមរភូមិ​ប្រកួត​តែម្តង៕

Post a Comment

 
Top