GuidePedia

0
នេះជាជាលើកទី ៣ហើយ ដែលក្រុមកីឡាការិនី បាល់ទាត់ជម្រើសជាតិអាម៉េរិក ឈ្នះជើងឯកពានរង្វាន់ FIFA Women’s World Cup 2015 ផ្នែកស្រ្តី បន្ទាប់ ពីបាន បំបាក់ក្រុមស្រ្តីជប៉ុន ៥-២ នៅវគ្គផ្តាច់ព្រ័ត្រ នៅប្រទេសកាណាដា ។


នេះពេលដែលអាម៉េរិក អាចសងសឹកជប៉ុន វិញបានហើយ ក្រោយចាញ់ស្រ្តីជប៉ុន ៣-១ ដោយបាល់ប៉េណាល់ទីក្នុងវគ្គ ផ្តាច់ព្រ័ត្រ កាលពីសម័យកាលលើកទី៦ ឆ្នាំ២០១១ នៅទឹក ដីអាល្លឺម៉ង់ជាមួយនឹង ការប្រើពេលត្រឹម តែ១៦នាប៉ុណ្តោះ ដើម្បីបំប៉ោងសំណាញ់ទី រហូតដល់ទៅ ៤គ្រាប់ផ្តួនៗ ពីការធ្វើបានសម្រេចដោយ កីឡាការិនី Carli Lloyd ធ្វើបានគ្រាប់ បាល់ហ៊ែកទ្រីក (ស៊ុតចូលបាន៣គ្រាប់) នៅនាទីទី៣ ៥ និងនាទីទី១៦ ជាមួយនឹងមិត្តរួមក្រុម Lauren Holiday រកបាន ១គ្រាប់ដែរនៅនាទីទី១៤ មុនពេលដែលកីឡាការិនី Yuki Ogimi រកបាន ១គ្រាប់ឲ្យជប៉ុនវិញ ដែរនៅនាទីទី២៧ និង គ្រាប់បាល់ Own Goal (ចូលទីខ្លួនឯង) របស់កីឡាការិនីអាម៉េរិក Julie Johnson នៅនាទីទី៥២ ។

អាម៉េរិក មិនបង្អង់ និងរកបានគ្រាប់ទី៥ នៅ២នាទីបន្ទាប់ ដោយកីឡាការិនី Tobin Heath ដែលជាគ្រាប់បាល់ ធ្វើឲ្យការប្រកួត មានគម្លាតគ្នាយ៉ាងខ្លាំង រហូតដល់ បញ្ចប់ នៃការប្រកួតពេញម៉ោង អាម៉េរិក ៥ និងជប៉ុន ២ ។

សូមបញ្ជាក់ដែរថា ការប្រកួតបាល់ទាត់ពិភពលោកផ្នែកស្រ្តី ដែលមានរយៈពេល ៤ឆ្នាំម្តងដូចគ្នានេះ គឺអាម៉េរិកឈ្នះពាន នេះបាន៣ដងច្រើនជាងគេ គឺឆ្នាំ១៩៩១, ១៩៩៩ និងឆ្នាំ២០១៥ ខណៈអាល្លឺម៉ង់ ធ្លាប់បាន ២ដងដែរ គឺឆ្នាំ២០០៣ និង ២០០៧ ស្រ្តីន័រវ៉េបានម្តងឆ្នាំ១៩៩៥ និងជប៉ុនបានឈ្នះម្តងដូចគ្នាឆ្នាំ២០១១ ៕



Post a Comment

 
Top