GuidePedia

0
ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម២១ឆ្នាំ របស់ស៊ុយអ៊ែត បានឈ្នះពានជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Euro U-21 ឆ្នាំ២០១៥ ជាប្រវត្តិសាស្រ្តរបស់ ខ្លួន បន្ទាប់ពីបានយកឈ្នះគូប្រជែង U-21 ព័រទុយហ្គាល់នៅវគ្គ ផ្តាច់ព្រ័ត្រដោយបាល់ប៉េណាល់ទី ៤-៣ ។


ការប្រកួតពេញម៉ោង៩០នាទី និងនាទីបន្ថែម១៥នាទី២ដង ក្រុមទាំងពីរមិនអាចរកបានគ្រាប់បាល់បំបែកពងមាន់ឡើយ ពោលគឺរក្សាលទ្ធផល ០-០ ដដែល ដែល នាំឲ្យមានការទាត់បាល់ប៉េណាល់ទី៥គ្រាប់ក្នុងមួយក្រុមកាត់សេចក្តី ខណៈដែលស៊ុយអ៊ែត ធ្វើបានសម្រេច៤គ្រាប់ និងព័រទុយហ្គាល់ធ្វើបានសម្រេចតែ ៣គ្រាប់ ប៉ុណ្ណោះ ។

គួររំលឹកដែរថា ក្រុមឈុតតូចស៊ុយអ៊ែត ឈ្នះពាន Euro U-21 2015 ខណៈដែលឈុតធំជម្រើសជាតិអេស្ប៉ាញ ឈ្នះពាន Euro 2012 ក្រោយបំពាក់ជម្រើសជាតិ អ៊ីតាលី ៤-០ ដាច់នៅវគ្គផ្តាច់ព្រ័ត្រដែលមានប្រទេសប៉ូឡូញ និងអ៊ុយក្រែនធ្វើម្ចាស់ផ្ទះ ៕



Post a Comment

 
Top