GuidePedia

0
ជើង​ឯកវាយ​តឺ​ន្នី​ស​៧​សម័យកាល កីឡាករ Roger Federer លេង​បាន​យ៉ាង​អស្ចារ្យ​បំផុត ដើម្បី​យកឈ្នះ​កីឡាករ​អង់គ្លេស Andy Murray ដើម្បី​ឡើងដល់​ការ ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​លើក​ទី​១០​របស់ខ្លួន​នៅ​ព្រឹ​ត្តិ​ការណ៍​ប្រកួត Wimbledon។ ​


​កីឡាករ​ស្វី​សវ័យ​៣៣​ឆ្នាំ​ម្នាក់នេះ ធ្វើបាន​យ៉ាង​ល្អ​បំផុត​ដើម្បី​ឈ្នះ​ការប្រកួត​ក្នុង​លទ្ធផល​ពិន្ទុ​ទាំង​៣​សិត ៧-៥, ៧-៥ ៦-៤ និង​បន្តដំណើរ​របស់ខ្លួន​ដើម្បី​ជួប​ជាមួយ​កីឡាករ​លំដាប់ថ្នាក់​លេខ​១​ពិភពលោក Novak Djokovic នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដូច​កាលពី​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ឆ្នាំមុន​ដែរ​។ ​​

​កីឡា​ករលេខ​២​ពិភពលោក Federer ចាញ់​គេ​តែមួយ​ប្រកួត​គត់​នៅក្នុង​ព្រឹ​តិ្ត​ការណ៍​លើក​នេះ ហើយ​គាត់​សង្ឃឹម​ជឿជាក់ថា នឹង​បន្តធ្វើ​បានល្អ​បំផុត​។ ​​

​ចំណែកឯ​កីឡាករ Murray ដែលជា​កីឡាករ​លំដាប់ថ្នាក់​លេខ​៣​ពិភពលោក​ដែរនោះ នឹង​ងាក​មក​ផ្តោតអារម្មណ៍​លើ​ព្រឹ​តិ្ត​ការណ៍​ប្រកួត Davis Cup របស់​ក្រុម​អង់គ្លេស​វិញ ពេល​ជួប​ជាមួយ​ក្រុម​បារាំង​នៅក្នុង​ទីក្រុង​ឡុង​ដ៍​នា​សប្តាហ៍​នេះ។ ​


​សូមបញ្ជាក់ថា កីឡាករ Federer នឹង​ចូល​លេង​នៅ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Grand Slam ជា​លើក​ទី​២៦​របស់លោក​នៅ​ថ្ងៃអាទិត្យ​នេះ ពេល​ដែល​គាត់​សង្ឃឹមថា នឹង​អាច​ឈ្នះ​ជើងឯក​សំខាន់​​មួយ​នេះ ជា​លើក​ទី​១៦ ហើយក៏​ដូចជា​ក្លាយ​ជាកីឡាករ លើកដំបូង​គេ​នៅក្នុង​ប្រវត្តិសាស្ត្រ​វាយ​តឺ​ន្នី​ស ឈ្នះ​ពានរង្វាន់ Wimbledon ៨​ជំនាន់​៕

Post a Comment

 
Top