GuidePedia

0
ព្រឹត្តិការណ៍​បាល់ទាត់​លីក​កំពូល​កម្ពុជា​រដូវ​កាល​២០១៥​ចាប់​ផ្តើម​ឆាក​​នា​ល្ងាច​ថ្ងៃ​ពុធ​ ទី​១ ខែ​កក្កដា​​នេះ​ហើយ​ដោយ​ក្រុម​ណាហ្គាវើល​យក​ស្តាត​ចាស់​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ភ្ញៀវ​​ស្វាយរៀង​ ខណៈ​ក្រុម​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា​ (CMAC)​ ប៉ះ​​ក្រុម​គីរី​វង់​សុខ​សែន​ជ័យ​នៅ​ទឹក​ដី​កណ្តាល​របស់​សហព័ន្ធ​បាល់ទាត់​កម្ពុជា​គឺ​មណ្ឌល​បាល់​ទាត់​បាទី។


​ថ្ងៃ​បើក​ឆាក​ដំបូង​នៃ​ការ​ប្រកួត​បាល់ទាត់​មិតហ្វូន​ខេមបូឌាន​លីក​នេះ​ ការ​ប៉ះ​គ្នា​រវាង​ក្រុម​ណាហ្គាវើល​ និង​ស្វាយរៀង​ជា​គូ​គួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់​អ្នក​និយម​តាម​ដាន​កីឡា​បាល់ទាត់​ជាតិ​ដោយ​សារ​ក្រុម​ទាំង​ពីរ​សំបូរ​ដោយ​កីឡាករ​ឆ្នើម​ៗ​ជា​ច្រើន។

សំដី​របស់​គ្រូ​ ក្រុម​ណាហ្គា​វើល​​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ មាស ចាន់ណា​នឹង​​ផ្លាស់​ប្តូរ​របៀប​លេង​ដែល​ក្រុម​ធ្លាប់​លេង​កន្លង​មក។ គ្រូ​បង្វឹក​រូប​នេះ​បាន​និយាយ​ថា​ កូន​ក្រុម​របស់​លោក​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​​សម្រាប់​លីក​កម្ពុជា​២០១៥​នេះ។ ​ក្រុម​របស់​លោក​ត្រូវ​តែ​ផ្លាស់​ប្តូរ​ទម្លាប់​លេង​កន្លង​មក​ដែល​កីឡាករ​ភាគ​ច្រើន​លេង​លក្ខណៈ​ចរិត​ខ្មែរ​ និង​ត្រូវ​បំឡាស់​ទី​ឲ្យ​បាន​លឿន​បំផុត។

ចំណែក​លោក​ សំ វ៉ាន់ដេត​ គ្រូ​បង្វឹក​ស្វាយរៀង​បាន​និយាយ​ថា ការ​ប្រកួត​នេះ​ពិត​ជា​សំខាន់​ណាស់​ហើយ​កូន​ក្រុម​របស់​លោក​បាន​ត្រៀម​ខ្លួន​រាល់​ហើយ​ ទោះ​ជា​កីឡាករ​របួស​ខ្លះ​ក៏​ដោយ។ លោក​ថា ៖«​ទោះ​ជា​ទៅ​លេង​នៅ​ទឹក​ដី​គេ​ តែ​ខ្ញុំ​អត់​បារម្ភ​ទេ​ ​ព្រោះ​មិន​មែន​ជា​ទឹក​ដី​ពិត​របស់​គេ​ ហើយ​ខ្ញុំ​គិត​ថា ដូច​ជា​ទឹក​ដី​កណ្តាល​ដែរ។ និយាយ​ពី​បញ្ហា​ល្បឿន​របស់​ក្រុម​យើង​ល្អ ​ព្រោះ​យើង​សំបូរ​កីឡាករ​ក្មេង​ៗ​ជាង​ ហើយ​បញ្ហា​អត់​ធន់​មាន​ដូច​គ្នា។

Post a Comment

 
Top