GuidePedia

0
ក្រោយពី​ក្រុម​អាហ្សង់​ទីន​ បាន​បរាជ័យ​ក្នុង​ Copa ​America​ ឆ្នាំ​២០១៥​មក​ ពាក្យ​សម្ដី​គ្រប់​ម៉ាត់​និយាយ​វាយ​ប្រហារ​ Lionel Messi​ ហាក់​ដូចជា​មាន​ភាព​រង្គោះ- រង្គើរ​ខ្លាំង​ ហើយ​ស្រប​គ្នា​នេះ​ Messi​ ត្រូវ​បាន​គេ​រាយការណ៍​មក​ថា​ រូបគេ​កំពុង​ពិចារណា​ ក្នុង​ការ​សម្រាក​ពី​ការ​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ។​ នេះ​បើ​យោង​តាម​សារព័ត៌មាន​របស់​អាហ្សង់ទីន​ Ole។​


តាមរយៈ​សារព័ត៌មាន​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា​ Messi​ បាន​ទទួល​រង​ការ​ឈឺចាប់​ជា​បន្តបន្ទាប់​ ដោយ​សារ​មាន​ការ​ប្រើពាក្យ​សម្ដី​វាយ​ប្រហារ​ច្រើន​ពេក​ សម្រាប់​ការ​លេង​បាល់​របស់​គេ។​

តាមរយៈ​នេះ​ដំណឹង​នេះ​ បាន​ន័យ​ថា​ Messi​ កំពុង​សម្រេច​ចិត្ត​ថា​តើ​ រូបគេ​គួរ​ចូល​លេង​ក្នុង​ការ​ប្រកួត​មិត្តភាព​ នៅ​ខែ​កញ្ញា​ខាង​មុខ​នេះ​ដែរ​ឬ​ទេ​ ហើយ​បើ​ដូច្នេះ​មែន​នោះ​​រូបគេ​ក៏អាចអវត្តមាន​ សម្រាប់​ការ​ប្រកួត​ជម្រុះ​ FIFA World Cup​ ឆ្នាំ២០១៨​ ផង​ដែរ​។​


ទោះបី​ជា​យ៉ាង​ណា​ក្ដី ​ក៏​គេ​មិន​ទាន់​អាច​ធ្វើ​សេចក្ដី​សន្ននិដា្ឋន​ណាមួយ​ឲ្យ​ច្បាស់លាស់​ ទាក់ទង​នឹង​រឿង​នេះ​បាន​ដែរ​ ព្រោះ​វា​អាស្រ័យ​ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​ Messi។​ យ៉ាងណា​មិញ​ក៏​សូម​បញ្ជាក់​ផង​ដែរ​ថា​ Messi​​ ធ្លាប់​ធ្វើ​ការ​ពិរចារណា​ដូច​នេះ​ម្ដង​រួច​មកហើយ​ កាលពី​ World Cup​ ឆ្នាំ២០០៦​ តែ​រូបគេ​នៅ​តែ​ចូល​លេង​ ហើយ​អវត្តមាន​តែ​មួយ​ប្រកួត​ប៉ុណ្ណោះ​ សម្រាប់​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ នាពេល​នោះ​។​

Post a Comment

 
Top