GuidePedia

0
ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​Leo ​វគ្គ​២ ​ទម្ងន់​៦៧​គ​.​ក្រ នៅ​លើ​សង្វៀន​រោង​សៀក​មុខ​រដ្ឋសភា នឹង​ចាប់​ផ្ដើម​ជម្រុះ​ហើយ នៅ​ថ្ងៃ​សៅរ៍ ទី​០៤ ខែ​កក្កដា ឆ្នាំ​២០១៥​នេះ។


សម្រាប់​ថ្ងៃ​ជម្រុះ​ដំបូង​នេះ មាន​ចំនួន​២​គូ ដែល​ជា​ការប្រកួត​រវាង ធានុ​រាជ អ្នក​ប្រដាល់​ក្លិប​ពោធិ​ជ័យ​កីឡា និង វី សេរី​ចាន់​ឌី​ន អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ និង​មួយ​គូ​ទៀត ជា​ការ​ជួប​គ្នា​រវាង​ហ៊ឹម សារ៉ាន់ អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួងការពារជាតិ និង ឯម វិចិត្រ អ្នក​ប្រដាល់​ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ។​

ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​Leo​ វគ្គ​២ មាន​អ្នក​ប្រដាល់​ចំនួន​៨​រូប​ដែល​ត្រូវ​ធ្វើ​ការប្រកួត​ជំ​រុះ​វិល​ជុំ​សន្សំ​ពិន្ទុ រួមមាន ធានុ​រាជ អ្នក​ប្រដាល់​ក្លិប​ពោធិ​ជ័យ​កីឡា​- វី សេរី​ចាន់​ឌី​ន អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​-ហ៊ឹម សារ៉ាន់ អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួងការពារជាតិ​-ឯម វិចិត្រ អ្នក​ប្រដាល់​ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ-សល់ ប៊ុន​ហ៊ូ​វ អ្នក​ប្រដាល់​ក្លិប​កុសល​កីឡា-ពុទ្ធ​ផន កុសល អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា-ផង់ សុ​ភ័ស្ស អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្ត​រតនគិរី និង​ភុ​ស សោ​ភ័​ណ្ឌ អ្នក​ប្រដាល់​ក្លិប​នាគរាជ​មានជ័យ។​

ការ​ប្រកួត​ជម្រុះ​វិល​ជុំ​នេះ អ្នក​ប្រដាល់​ទាំង​៨​នាក់​នេះ ត្រូវ​ជួប​គ្នា​ទាំងអស់ គឺ​ក្នុង​ម្នាក់ៗ​ត្រូវ​ប្រកួត​៧​ប្រកួត ដោយ​អ្នក​ដែល​មាន​ពិន្ទុ​ច្រើន​ជាង​គេ ពី​លេខ​១ ដល់​លេខ​៤ នឹង​ត្រូវ​បាន​ឡើង​ទៅ​ប្រកួត​បន្ត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ​និង​ផ្ដាច់ព្រ័ត្រ។​

ធា នុ​រាជ និង វី សេរី​ចាន់​ឌី​ន​ មិនដែល​ជួប​គ្នា​ទេ​កន្លងមក។ រវាង​ពួកគេ​ទាំងពីរ​ប៉ះ​គ្នា​ថ្ងៃ​ដំបូង​នេះ បើ​តាម​ការ​កត់​សម្គាល់​ពី​សមត្ថភាព​ឡើង​ប្រកួត​កន្លងមក​នោះ គឺ វី​សេរី​ចាន់​ឌី​ន មិន​អាច​ឈ្នះ​ ធា នុ​រាជ នោះ​ឡើយ។ មុន​ជួប​គ្នា​នេះ ធា នុ​រាជ វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ Kao Phong Chai Phum ដោយ​ពិន្ទុ រីឯ​វី សេរី​ចាន់​ឌី​ន គេ​វាយ​ឈ្នះ សេក ណារ៉ាក់ អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ដោយ​ពិន្ទុ។​

ចំណែក ហ៊ឹម សារ៉ាន់ និង ឯម វិចិត្រ បើ​ទោះ​បី​ជា សារ៉ាន់ វាយ​រាង​ខ្លាំង​ក៏ដោយ ក៏​មិន​ប្រាកដ​ថា​ឈ្នះ​ វិចិត្រ ​ដែរ ព្រោះ ​វិចិត្រ គេ​មាន​ផ្លែ​ល្អ​ជាង។ តែ​ទោះជា​យ៉ាងណា ឯម វិចិត្រ​ ប្រកួត​ចុង​ក្រោយ​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​Chheang krai​ ដោយ​ពិន្ទុ ឯ​ ហ៊ឹម សារ៉ាន់ ប្រកួត​ចុងក្រោយ វាយ​ស្មើ​ជាមួយ​ ផង់ សុភាព អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័ត្រ​យោង​៩១១។​

ព្រឹត្តិការណ៍​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​Leo ​វគ្គ​២​ ទម្ងន់​៦៧​គ​.​ក្រ​នេះ អ្នក​ដែល​ទទួល​បាន​លេខ​១ នឹង​បាន​រង្វាន់​ជា​ទឹក​ប្រាក់សុទ្ធ​ចំនួន​២,៥០០​ដុល្លារ​អាម៉េរិក និង​បាន​ប្រាក់ខែ​៣​ខែ ក្នុង​មួយ​ខែ​១៥០ ដុល្លារ​អាមេរិក។​

ឆាយ មាស អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​ខេត្ត​បាត់ដំបង នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ គង់ សំបូរ អ្នក​ប្រដាល់​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ៖

ពីរ​នាក់​នេះ មិន​ធ្លាប់​ប៉ះ​គ្នា​ទេ​កាល​ពី​ពេល​កន្លងមក។ តាមពិត​រវាង​អ្នក​ប្រដាល់​ទាំងពីរ​នេះ បើ​គិត​ពី​ប្រវត្តិ​ប្រកួត​នោះ គង់ សំបូរ មិន​ដល់ ​ឆាយ មាស​ទេ ដោយ ​ឆាយ​ មាស ​គេ​ឡើង​ប្រកួត​ជាង​៧០​ដង​ឯណោះ ខណៈ​ដែល​ គង់ សំបូរ គេ​ឡើង​ប្រកួត​បាន​ជាង​ពាក់កណ្ដាល​នឹង​ ឆាយ​ មាស​ប៉ុណ្ណោះ។ តែ​បើ​មើល​ពី​ការ​សម្បទា​វិញ ឆាយ​ មាស ចាស់​ជាង ​គង់ សំបូរ។

គង់ សំបូរ គេ​ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​មួយ​រូប​ដែរ។ គេ​មាន​ស្នៀត​ប្រដាល់​ល្អ​ និង​ខ្លាំង ហើយ​ក៏​មិន​មាន​នរណា​ងាយ​យកឈ្នះ​លើ​រូបគេ​បាន​នោះ​ដែរ​ក្នុង​ប្រភេទ​ទម្ងន់​ដូចគ្នា​នោះ។ ការ​ប្រកួត​ចុង​ក្រោយ សំបូរ បាន​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ​(Chhou Chhai)​ ក្នុង​ទឹក​ទី​៥។​

ឆាយ មាស យ៉ាប់​តែមួយ​មុខ​ទេ គឺ​កម្លាំង​ស៊ុ​ហ្វ​ឆាប់​ធ្លាក់ ដែល​ធ្វើ​ឲ្យ​ការប្រកួត​របស់​គេ​ធ្លាក់​ចុះ​នៅ​ចុង​ទឹក​នោះ។ ការប្រកួត​លើក​ចុង​ក្រោយ​នេះ ឆាយ មាស វាយ​ចាញ់​ ង៉ែ​ត្រ រដ្ឋា អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ​ដោយ​ពិន្ទុ។​


សម្រាប់​ការ​ឡើង​ប្រកួត​លើក​នេះ ឆាយ មាស តាមមើល​ក៏​ប្រហែលជា​មិន​អាច​ឈ្នះ​ សំបូរ​បាន​ដែរ ព្រោះថា​ សំបូរ គេ​មាន​ផ្លែ​ល្អ​ជាង និង​ស៊ុ​ហ្វ​ខ្លាំង​ជាង។ ចាំ​មើល តើ​ ឆាយ មាស អាច​តស៊ូ​ជាមួយ​ គង់ សំបូរ បាន​ឬ​អត់?៕

Post a Comment

 
Top