ការប្រកួតកីឡាវាយសីពានរង្វាន់លោកឧបនាយករដ្ឋមន្ត្រីស ខេង ដែលមកដល់ឆ្នាំនេះគេឲ្យឈ្មោះថា ពានរង្វាន់វាយសីសម្តេចក្រឡាហោមសខេង ជាព្រឹត្តិការណ៍ប្រកួតប្រចាំឆ្នាំ និងចូលរួមដោយទាំងអត្តពលិកអាជីព និងមិនមែនអាជីព ក្នុងនោះក៏មានការចូលរួមពីកីឡាករមកពីប្រទេសវៀតណាមផងដែរ។
ការប្រកួតនេះនឹងចាប់ផ្តើមដំណើរការនៅលើទីលានវាយសីចំនួនពីរកន្លែងក្នុងទីស្នាក់ការគណបក្សប្រជាជន (គ៨៥) មុខស្ថានទូតថៃ និងមួយកន្លែងទៀតនៅទីលានវាយសីអគ្គភ័ស្តុភារក្រសួងមហាផ្ទៃក្រោយព្រះបរមរាជវាំង នាថ្ងៃសៅរ៍ និងអាទិត្យ ទី ១០ និងទី ១១ ខែកក្កដា ឆ្នាំ ២០១៥ ចុងសប្តាហ៍នេះ។
លោកជា ប៊ុនហេង ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃ មានប្រសាសន៍ថា៖ «សម្រាប់ព្រឹត្តិការណ៍ពានរង្វាន់កីឡាវាយសីដែលមានឈ្មោះថា ពានឧបនាយកសខេងនេះដែលយើងធ្លាប់ធ្វើការប្រកួតចំនួន ១០ ឆ្នាំមកហើយ ត្រូវបានកែប្រែឈ្មោះមកជាពានរង្វាន់កីឡាវាយសីសម្តេចក្រឡាហោមសខេងវិញទៅតាមគោរមងារដែលសម្តេចស ខេង ទើបតែទទួលបានពីព្រះមហាក្សត្រក្នុងឆ្នាំ ២០១៥ នេះ»។
ទាក់ទងទៅនឹងបច្ចេកទេសនៃការរៀបចំ លោកជា ប៊ុនហេង បានឲ្យដឹងថា មានក្លិបចំនួន ១៣ ទូទាំងប្រទេស និងមកពីប្រទេសវៀតណាមចំនួន ៧ ខេត្តផងដែរ។ សម្រាប់កម្ពុជា មាន ១២ ក្លិបរួមមានក្លិបក្រសួងមហាផ្ទៃ, ភ័ស្តុភា, មុន្នីស្ថាបនា, កំពង់ស្ពឺ, កោះកុង, ព្រះសីហនុ, ខេមរៈ, កំពត, តាកែវ, ស្វាយរៀង និងព្រៃវែង។
ចំណែកកីឡាករមកពីវៀតណាមមានមកពីទីក្រុងហាណូយ, ហូជីមិញ, កាន់ធ័រ, អានយ៉ាង, ហូវយ៉ាង, ដុងថាប់ និងគៀងយ៉ាងដែលសរុបមានកីឡាករជាង ១០០ នាក់។
បើយោងទៅតាមគណៈកម្មការរៀបចំការប្រកួតនេះ វិញ្ញាសាប្រកួតមានវាយគូទាំងអស់ ដែលបែងចែកតាមប្រភេទអាយុមានក្រោម ៣០ ឆ្នាំ អាយុ ៣០ ដល់ ៣៩ ឆ្នាំ, ៣៩ ដល់ ៤៩ ឆ្នាំ, ៥០ ដល់ ៥៩ ឆ្នាំ និង ៦០ ដល់ ៦៩ ឆ្នាំ។ ចំពោះប្រាក់រង្វាន់ ចំណាត់ថ្នាក់លេខ ១ បាន ១ លានរៀន លេខ ២៦០ ម៉ឺនរៀល និងលេខ ៣ ទទួលបាន ៤០ ម៉ឺនរៀល ហើយលេខ ៤ ទទួលបាន ២០ ម៉ឺនរៀល ព្រមទាំងសម្លៀកបំពាក់កីឡា និងវ៉ាកែតវាយសីដូចៗគ្នាទាំង ៤ ចំណាត់ថ្នាក់។
លោកស៊ុយ សុខុម អនុប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ប្រាក់រង្វាន់ និងការចំណាយផ្សេងៗក្នុងសកម្មភាពរៀបចំប្រកួតនេះបានមកពីសម្តេចក្រឡាហោមស ខេង និងសប្បុរសជននានា ហើយក្រុមហ៊ុនស្រាបៀរកម្ពុជា នឹងជួយស្រាបៀរ និងប្រាក់មួយចំនួនក្នុងពិធីជប់លៀងពេលបិទកម្មវិធីប្រកួត»។
លោកជា ប៊ុនហេង បានបញ្ជាក់បន្ថែមទៀតថា៖ «គោលបំណងធំនៃការរៀបចំការប្រកួតនេះ គឺការរឹតចំណងមិត្តភាព និងលើកកម្ពស់សុខភាព និងកីឡា ហើយកីឡាករភាគច្រើនសុទ្ធសឹងជាមន្រ្តីក្នុងក្រសួងមហាផ្ទៃវ័យចាស់ ដែលនិយមកីឡាវាយសី។
គោលបំណងនៃការប្រកួតនេះមិនសម្រួចទៅលើការឈ្នះចាញ់ជាធំនោះឡើយ ប៉ុន្តែ ផ្តោតទៅលើមិត្តភាពថ្នាក់ជាតិ និងអន្តរជាតិ ក៏ដូចជាសុខភាពទេសចរណ៍។ ប៉ុន្តែ ការប្រកួតនៅ ២០១៥ ឆ្នាំនេះ មានសភាពធំជាង ១០ ឆ្នាំកន្លងមក ដែលយើងទទួលបានការចូលរួមដ៏ច្រើនពីមន្ត្រីក្នុងក្រសួង និងអ្នកលេងវាយសីអាជីពផងដែរ»៕

Post a Comment