កាំភ្លើងធំ Arsenal ជាក្លិបធំមួយនៅអង់គ្លេសដែលមានប្រវត្តិជោគជ័យខ្លាំងកាលពីដើម ប៉ុន្តែប៉ុន្មានរដូវកាលចុងក្រោយនេះក្រុមដែលដឹកនាំឱ្យលោក Arsene Wenger មួយនេះហាក់ដូចជាទន់ខ្សោយទៅវិញ ដោយខកខានលើកពាន English Premier League តាំងពីឆ្នាំ២០០៤មក។
ដោយសារតែមិនអាចលើកពានធំៗបាននៅរយៈពេល១០ឆ្នាំមកនេះ ក្លិប Arsenal ត្រូវបានគេមើលឃើញថាមានចំណុចខ្វះខាតខាងកីឡាករ ពោលគឺក្លិបមិនបានទិញចូលកីឡាករថ្លៃៗនោះទេ ហើយពេលខ្លះបែរជាសម្រេចចិត្តលក់ចេញវិញទៀតផង។
ខាងក្រោមនេះជាបញ្ជីឈ្មោះកំពូលកីឡាករល្អៗ១០នាក់ដែលក្រុមកាំភ្លើងធំមានឱកាសអាចទិញបាន តែបែរជាទុកបោះបង់ចោលទៅវិញ៖
១. ខ្សែប្រយុទ្ធ Cristiano Ronaldo
នៅឆ្នាំ២០០២ Ronaldo បានមកហ្វឹកហាត់និងជួបផ្ទាល់ជាមួយលោក Wenger នៅកីឡដ្ឋានរបស់កាំភ្លើងធំ ប៉ុន្តែពេលនោះមិនមានការចុះកុងត្រាអ្វីឡើយ។ ពេលនោះហើយដែលក្រុម Arsenal បាត់បង់ឱកាស ព្រោះថាលោក Sir Alex គ្រាន់តែបានឃើញខ្សែបម្រើប្រយុទ្ធរូបនេះភ្លាមក៏សម្រេចចិត្តទិញយកភ្លាម។
២. ខ្សែប្រយុទ្ធ Lionel Messi
Arsenal មានឱកាសមាសទិញបាន Lionel Messi ដែរកាលពីរូបគេមិនទាន់មានឈ្មោះល្បីខ្លាំង ដោយខាងភ្នាក់ងារក្លិបនិងឪពុករបស់ Messi បានជួបចរចាគ្នានៅទីក្រុងឡុងដុង ប៉ុន្តែគ្រានោះកាំភ្លើងធំបានបាត់បង់ឱកាសវិញ ដោយសារតែសាមីខ្លួនគេបានបញ្ជាក់ថាចង់នៅជាមួយ Barcelona បន្តទៀត។
៣. ខ្សែប្រយុទ្ធ Zlatan Ibrahimovic
នៅឆ្នាំ២០០២ Zlatan ពិតជាមានសង្ឃឹមខ្ពស់ណាស់ថានឹងបានមកលេងនៅ Arsenal ព្រោះថាពេលនោះ រូបគេពិតជាមានចិត្តចង់មកលេងក្រោមការដឹកនាំរបស់លោក Arsene Wenger មែន។ គួរឱ្យសោកស្ដាយ ក្រុមកាំភ្លើងធំបែរជាមិនព្រមចុះកុងត្រាជាមួយខ្សែប្រយុទ្ធរូបនេះឡើយ ដោយសុខចិត្តឱ្យគេទៅលេងនៅក្លិបផ្សេង។
៤. ខ្សែប្រយុទ្ធ Luis Suarez
កាំភ្លើងធំបានដាក់តម្លៃខ្លួន៤០លានផោន ទិញយក Suarez ពី Liverpool នៅឆ្នាំ២០១៣ ប៉ុន្តែគ្រានោះហង្សក្រហមបានទាមទារតម្លៃខ្លួនថ្លៃជាងនេះទើបលក់ខ្សែប្រយុទ្ធរូបនេះឱ្យ។ ចុងបញ្ចប់ដោយសារតែចរចាគ្នាមិនត្រូវចំពោះតម្លៃខ្លួនបន្តិចបន្តួច ការដោះដូរនេះក៏ត្រូវបោះបង់ចោលវិញ។
៥. ខ្សែប្រយុទ្ធ Didier Drogba
Drogba ចាប់ផ្ដើមអាជីពបាល់ទាត់ដំបូងជាមួយក្លិប Le Mans ដែលលេងនៅលីកតូចមួយរបស់បារាំង។ គ្រានោះលោក Wenger មានឱកាសទិញកីឡាកររូបនេះបានយ៉ាងស្រូល ព្រោះតម្លៃខ្លួនរបស់គេតែ ១០០ ០០០ផោនប៉ុណ្ណោះ ប៉ុន្តែក្រុមកាំភ្លើងធំបែរជាមិនព្រមទិញយកទៅវិញ។ រហូតមកដល់ឆ្នាំ២០០៤ ពេល Drogba បានលេងឱ្យ Chelsea រូបគេបានស៊ុតចូល១៣គ្រាប់ឯណោះ ក្នុង១៤ប្រកួតដែលតោខៀវប៉ះកាំភ្លើងធំ។
៦. ខ្សែបម្រើ Angel Di Maria
លោក Wenger ចង់ទិញកីឡាករ Di Maria តាំងពីរូបគេនៅវ័យ១៧ឆ្នាំមកម្ល៉េះ ប៉ុន្តែដោយសារតែមានបញ្ហាខាងច្បាប់ការងារ ទើបត្រូវបញ្ឈប់ការដោះដូរនោះវិញ។ ពេលនោះ Di Maria កំពុងលេងឱ្យ Rosario Central ហើយពេល Arsenal មិនទិញ រូបគេក៏ត្រូវផ្លាស់ទៅ Benfica ។
៧. ខ្សែបម្រើ Xabi Alonso
កាលឆ្នាំ២០០៨ ក្រុម Arsenal មានភាគរយខ្ពស់ក្នុងការនាំយក Alonso ពី Liverpool ដោយលោក Rafa Benitez (អ្នកចាត់ការក្រុម Liverpol) សឹងតែព្រមលក់ឱ្យទៅហើយក្នុងតម្លៃខ្លួន១៨លានផោន។ គ្រានោះ Arsenal មានជម្រើស២គឺ Alonso និង Gareth Barry ហើយលោក Wenger កំពុងតែពិចារណា ក៏ស្រាប់តែ Real Madrid មានចំណាប់អារម្មណ៍ដែរ ក៏ដាក់តម្លៃខ្លួនទិញ៣០លានផោនធ្វើឱ្យ Liverpool មិនអាចប្រកែកមិនលក់ឱ្យបាន។
៨. ខ្សែការពារ Gerard Piqué
អំឡុងរដូវកាល ២០០២-២០០៣ Piqué មានអាយុ១៥ឆ្នាំហើយបានធ្វើដំណើរទៅទីក្រុងឡុងដើម្បីចុះកុងត្រាជាមួយក្រុម Arsenal ប៉ុន្តែគ្រានោះបែរជាត្រូវពន្យារពេលវិញដោយសារតែមានរឿងស្មុគស្មាញនៅក្នុងក្រុម។ ចុងបញ្ចប់ខ្សែការពាររូបនេះក៏ត្រូវក្រុមបិសាចក្រហម Manchester United ជាអ្នកទិញយកវិញនៅឆ្នាំ២០០៤។
៩. ខ្សែការពារ Vincent Kompany
នៅឆ្នាំ២០០៦ ក្រុម Arsenal សឹងតែទិញបានកីឡាករ Vincent Kompany ទៅហើយ ដោយនិយាយត្រូវរ៉ូវគ្នាអស់ហើយជាមួយក្លិប Anderlecht ។ ចុងបញ្ចប់ខ្សែការពារបែលហ្សិករូបនេះបែរជាទៅចុះកុងត្រាជាមួយក្រុម Hamburg ទៅវិញ។
១០. អ្នកចាំទី Pepe Reina
កាលឆ្នាំ២០០៥ ក្រុម Arsenal មានឱកាសទិញបានអ្នកចាំទី Pepe Reina ម្ដងជាពីរដង តែបែរជាមិនចេះចាប់យកទៅវិញ ពោលគឺទុករហូតទាល់តែក្រុម Liverpool ឆក់យកបាត់ដោយឱ្យតម្លៃខ្លួនខ្ពស់ជាងបន្តិច។

Post a Comment