GuidePedia

0
អ្នក​​ប្រដាល់​សាកល​ជម្រើស​ជាតិ​កម្ពុជា វ៉ែន រដ្ឋា បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​ ​ក្រោយ​ឈ្នះ​កីឡាករ​ម្ចាស់​ផ្ទះ​​សិង្ហបុរី​ Leong Jun Hao នៅ​វគ្គ​ពាក់​វគ្គ​ពាក់​កណ្តាល​​ផ្តាច់​ព្រ័ត្រ​ល្ងាច​ម្សិលមិញ​នេះ​​។ មុន​ឡើង​មក​ដល់​នេះ កីឡាករ​កម្ពុជា​រូប​នេះ​បាន​​កីឡាករ​ឥណ្ឌូណេស៊ី Montolalu Vinky នៅ​វគ្គ​៨​នាក់​ចុង​ក្រោយ​សម្រាប់​វិញ្ញា​សា​ប្រភេទ​ទម្ងន់​៦៤​គីឡូក្រាម។

វ៉ែន រដ្ឋា ពេល​វាយ​ឈ្នះ​កីឡាករ​ឥណ្ឌូណេស៊ី

ក្រោយ​ជ័យជម្នះ​ កីឡាករ​​កម្ពុជា​ដែល​​មាន​ដើម​កំណើត​គុយបា​រូប​នេះ នឹង​ត្រូវ​ឡើង​ជួប​កីឡាករ​ថៃ MASUK Wuttichai នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​មេដាយ​មាស នា​ម៉ោង​៣រសៀល​ ថ្ងៃ​ពុធ​ស្អែក​នេះ។

តើ រដ្ឋា អាច​យក​ឈ្នះ​កីឡាករ​ថៃ ដើម្បី​បង្កើត​ប្រវត្តិសាស្រ្ដ​ឈ្នះ​មេដាយ​មាស​ប្រដាល់​សាកល​ឲ្យ​កម្ពុជា​បាន​ដែរ​ឬ​ទេ?

ខាង​ក្រោម​នេះ​ ជា​វីដេអូ វ៉ែន រដ្ឋា វាយ​ឈ្នះ​​កីឡាករ​ម្ចាស់​ផ្ទះ​ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ម្សិលមិញ៖

Post a Comment

 
Top