GuidePedia

0
អតីត​ខ្សែ​បម្រើ​ Manchester United ​កីឡាករ​ David Beckham ​បាន​ទៅ​គាំទ្រ​កូន​ប្រុស​ទី​បី​​ Cruz Beckham ​​ដល់​ទីលាន​នា​ការ​ប្រកួត​មួយ​របស់​យុវជន​ថ្នាល​អាយុ​ក្រោម​ ១១ ​ឆ្នាំ​ ​របស់​ Arsenal ​ដែល​កូន​ប្រុស​រូប​នេះ​លេង​ឲ្យ។


​កូន​ប្រុស​វ័យ ​១០ ​ឆ្នាំ​​​របស់​តារា​បាល់ទាត់​អង់គ្លេស​បាន​ប្រឹងប្រែង​​យ៉ាង​ខ្លាំង​ក្នុង​ប្រកួត​របស់​ខ្លួន​ដោយ​មាន​ឪពុក​ឈរ​មើល​ជិត​ខ្សែ​បន្ទាត់​ផង។ ​​​​​អតីត​ប្រធាន​ក្រុម​អង់គ្លេស​ដែល​ចូលនិវត្តន៍​ហាក់​ធ្វើ​អ្វី​ៗ​ដើម្បី​ជំរុញ​កូនៗ​ទាំង​បី​ឲ្យ​មាន​ឈ្មោះ​ល្បី​ដូច​ខ្លួន​​ក្នុង​ពិភព​បាល់ទាត់​ ​​តួយ៉ាង​ កូន​ប្រុស​ទាំង​បី​គឺ ​Brooklyn ​អាយុ​ ១៦ ​ឆ្នាំ ​Romeo ​អាយុ ១២ ឆ្នាំ ​និង​ Cruz ​នេះ​ផ្ទាល់​សុទ្ធ​តែ​ត្រូវ​ដាក់​ឲ្យ​ហាត់​លេង​ជាមួយ​សាលា​បង្វឹក​យុវជន​ថ្នាល​របស់​ក្រុម​កាំភ្លើង​ធំ​ដែល​មានឈ្មោះ​ថា ​Hale End Academy។ ​

ទោះ​ជា​យ៉ាង​ណា ​កូន​ប្រុស​ច្បង​របស់​ Beckham ​ដែល​លេង​ឲ្យ​ U16 ​ទំនង​មិន​ត្រូវ​បាន​ក្លិប​​រក្សា​ទុក​ទេ​សម្រាប់​រដូវ​​កាល​ក្រោយ។ បន្ទាប់​ពី​ប្រកាស​ចូលនិវត្តន៍​កាល​ពី​ឆ្នាំ ​២០១៣ ​មក​ ​គេសង្កេត​ឃើញ​Beckham ​ចំណាយ​ពេល​វេលា​ច្រើន​សម្រាប់​គ្រួសារ ​​​​មុខ​ជំនួញ​និង​ការ​លំហែ​របស់​ខ្លួន៕

Post a Comment

 
Top