GuidePedia

0
គិតមកដល់ត្រឹមថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០១៥ នេះនៅព្រលានយន្តហោះភ្នំពេញអន្តរជាតិ ប្រតិភូកីឡា និងក្រុមកីឡា៥ប្រភេទ របស់កម្ពុជារួមមានកីឡា ប៊ូល សីប៉ាក់តាក្រ អត្តពលកម្ម យូដូ និងវ៉ូសូ ដែលមានចំនួន សមាជិក សរុបចំនួន៧១រូប បានចេញដំណើឆ្ពោះទៅចូលរួមការប្រកួតកីឡា SEA Gasmes លើកទី២៨ នៅប្រទេសសិង្ហបុរី បន្តទៀតហើយ ។


លោក ពៅ វណ្ណា ប្រធានដឹកនាំការប្រកួតក្រុមកីឡាប៊ូលបាននិយាយថា សម្រាប់ថ្ងៃនេះ ក្រុមកីឡាករ-កីឡាការិនី ជម្រើសជាតិ ៥ក្រុមត្រូវធ្វើដំណើរចេញពី មាតុ ភូមិរបស់ខ្លួនឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី ដើម្បីចូលរួមព្រឹត្តិការណ៍ការ ប្រកួតកីឡា SEA Games ឆ្នាំ២០១៥ លើកនេះ ។

ជាមួយគ្នានោះដែរលោកប្រធានប្រតិភូកីឡា ថោង ខុន ដែលជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងជារដ្ឋ មន្រ្តីក្រសួងទេសចរណ៍នឹងចេញដំណើរ នៅរសៀលនេះ ដោយសាររតែរូបលោកជាប់រវល់ការងារ សំខាន់មិនអាចធ្វើដំណើររួមគ្នា ជាមួយកីឡាករ-កីឡាការិនីនាពេលព្រឹកបាន ។


ទោះបីក្រុមអត្តពលិកមួយចំនួនដែលទៅដល់ទីតាំងប្រកួត និងកំពុងតែធ្វើការប្រកួតនាប្រទេសសិង្ហបុរីនាព្រឹកនេះ ហើយក៏ពិតមែន តែមានក្រុមមួយចំនួន បាន ធ្លាក់ចេញពីប្រកួតដែរដូចជាក្រុមកីឡាករវាយកូនឃ្លីលើតុជាដើម ខណៈ ដែលបាល់ទាត់យុវជនអាយុក្រោម ២៣ឆ្នាំកម្ពុជា (U-23) នឹងចាប់ផ្តើមរាត្រីម៉ោង ៧៖៣០ នាទីយប់នេះម៉ោងនៅកម្ពុជា ទល់នឹងក្រុម U-23 របស់ហ្វីលីពីន ៕

Post a Comment

 
Top