GuidePedia

0
ក្រុមបាល់ទាត់ជម្រើសជាតិពែរូ បានឆ្លងផុតវគ្គ ៨ក្រុមដោយស្វ័យប្រវត្តិ បន្ទាប់ពីបានទម្លាក់គូប្រជែងប៊ូលីវី ៣-១ ព្រឹកមិញនេះដើម្បីឡើងទៅជួប ក្រុមម្ចាស់ ផ្ទះ ឈីលី នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (វគ្គ៤ក្រុម) នៃ ព្រឹត្តិការណ៍ពានរង្វាន់ ប្រចាំតំបន់អាម៉េរិកឡាទីន Copa America ។


ក្នុងជំនួបដ៏ស្វិតស្វាញនោះដែរ ពែរូ បានដាក់សម្ពាធទៅលើក្រុមប៊ូលីវីយ៉ាងសន្ធាប់ និងរកបាន៣គ្រាប់ផ្ទួនៗគ្នា ពោលគឺនៅនាទីទី២១ ២៣ និងនាទី៧៥ដោយ កីឡាករ ខ្សែប្រយុទ្ធលេខ១ប្រចាំក្រុមពែរូ Jose Paolo Guerrero ធ្វើបានគ្រាប់បាល់ hat-trick ជាលើកទី១របស់ខ្លួន នៅមុនពេលរបូត១គ្រាប់វិញនៅនាទី៨៤ ដោយបាល់ប៉េណាល់ទីស៊ុតដោយ Marcelo Moreno មុនពេលប៊ូលីវីត្រឡប់ទៅផ្ទះវិញ ។

ពែរូ ត្រូវឡើងទៅជួបក្រុមខ្លាំងម្ចាស់ផ្ទះឈីលី នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាបន្តទៀតដែលនឹងធ្វើឡើងនៅព្រឹកថ្ងៃ អង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០១៥ខាងមុខនេះ ក្រោយពេលដែលក្រុមជម្រើសជាតិអាហ្សង់ទីន ប៉ះកូឡុំប៊ី ម៉ោង ៦៖៣០ នាទីព្រឹកស្អែក និងប្រេស៊ីល ជួបជាមួយ ប៉ារ៉ាហ្គាយ នាព្រឹកថ្ងៃទី២៨ មិថុនា ដើម្បីបញ្ចប់ វគ្គ៨ក្រុមចុងក្រោយ ក្នុងការជ្រើសរើសក្រុងខ្លាំង២ក្រុមឡើង ទៅជួបគ្នានៅវគ្គ៤ក្រុមចុងក្រោយបន្តទៀត ៕


Post a Comment

 
Top