Neymar ត្រូវសហព័ន្ធកីឡាបាល់ទាត់អាមេរិកខាងត្បូងពិន័យជាផ្លូវការ ៤ប្រកួតនិងត្រូវបង់ប្រាក់ចំនួន១ម៉ឺនដុល្លារទៀត ដោយសារតែរឿងទទួលបានកាតក្រហមនិងបញ្ចេញអាកប្បកិរិយាមិនសមរម្យនៅលើទីលាន។
កាលពីម្សិលមិញនេះ ខ្សែប្រយុទ្ធ Neymar ត្រូវគេពិន័យតែមួយប្រកួតទេពេលទទួលបានកាតក្រហម ប៉ុន្តែបន្ទាប់ពីសហព័ន្ធបាល់ទាត់អាមេរិកខាងត្បូងធ្វើការវិនិច្ឆ័យចំពោះទង្វើមិនសមរម្យរបស់គេតាំងពីប្រកួតជាមួយប៉េរូមក ទើបសម្រេចពិន័យរហូតដល់៤ប្រកួត និងបង់ប្រាក់១ម៉ឺនដុល្លារថែមទៀត។
ការពិន័យ៤ប្រកួតនេះដែរគឺមានន័យថាកីឡាករលេងនៅ Barcelona ខាងលើនេះនឹងត្រូវអវត្តមានមិនអាចជួយក្រុមជម្រើសជាតិប្រេស៊ីលរហូតទល់ចប់ព្រឹត្តិការណ៍ Copa America នេះតែម្ដង ទោះជាក្រុមសាំបាមួយនេះឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រក៏ដោយ។
ចំពោះកីឡាករ Carlos Bacca ដែលទទួលបានកាតក្រហមជាមួយនឹង Neymar ដែរនោះក៏ត្រូវបានគេពិន័យផងដែរគឺមិនឱ្យចូលលេង២ប្រកួតនិងពិន័យជាប្រាក់៥ពាន់ដុល្លារអាមេរិក៕

Post a Comment