GuidePedia

0
តារា​បាល់ទាត់​របស់​ក្រុម​ជម្រើស​ជាតិ​អា​ហ្ស​ង់​ទីន​កីឡាករ Lionel Messi​បាន​និយាយថា លោក​នឹង​ពលី​អ្វី​សព្វបែបយ៉ាង​ទាំងអស់ ធ្វើ​យ៉ាង​អាច​ឈ្នះ​ជើងឯក​បាល់ ទាត់ Copa America ឆ្នាំ​២០១៥ គឺ​នៅមុន​ពេល ​ដែល​គាត់​ចូល​លេង​ការប្រកួត​លើក​ទី​១០០​របស់​គាត់​ ពេល​ជួប​ជាមួយ​ក្រុម​ជម្រើសជាតិ​ចា​ម៉ៃ​កា។


សូម​បញ្ជាក់​ថា ​​ស៊ូ​ពើ​ស្តា​របស់​ក្លិប Barcelona​ម្នាក់នេះ ដែលជា​ត្រូវបាន​បាន​គេ​ចាត់ទុកថា​ជា​តារាបាល់ទាត់​មកពី​ក្រៅ​ភព​នៅក្នុង​ទឹកដី Nou Camp​នោះ ធ្លាប់​បានឈ្នះ​ជើងឯក La Liga ៧​លើក Copa del Rey ៣​លើក និង Champions League ៤​លើក។

ទោះបីជា​យ៉ាងណាក៏ដោយ ជោគជ័យ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អា​ហ្ស​ង់​ទីន បាន​ស្ថិត​នៅក្រៅ​បរិបទ​ទាំង​អស់​នេះ សម្រាប់ Messi​ដែល​ធ្លាប់​ឈ្នះ​រង្វាន់​បាល់​មាស Ballon d’Or ៤​លើក ហើយ​គាត់​ក៏បាន​មាននូវ​ចំណែក​មួយ​ផងដែរ ពេលដែល​ប្រទេស​របស់​លោក​ទាត់​ចាញ់​ក្រុម​ជម្រើស​ជាតិ​ប្រេ​ស៊ី​ល​នៅ​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ Copa America ឆ្នាំ​២០០៧ ក៏ដូចជា​បាន​ធ្វើ​ជា​ប្រធាន​ក្រុម ពេល​ដែល​ក្រុម​អា​ហ្ស​ង់​ទីន ទាត់​ចាញ់​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​នៅ​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ Wold Cup២០១៤។


ប៉ុន្តែ​ពេលនេះ ក្រុម​របស់លោក​គ្រូបង្វឹក Gerardo Martino បាន​បន្តដំណើរ​របស់​ខ្លួន​ឆ្ពោះទៅរក​ការប្រកួត​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ នៅ​ការប្រកួត Copa នៅ​ឆ្នាំនេះ ដែល​រៀបចំឡើង​នៅ​ក្នុង​ប្រទេស​ឈី​លី ហើយ​កីឡាករ Messi​បានបញ្ជាក់​យ៉ាង​ច្បាស់​លាស់​ហើយ​ថា លោក​នឹង​ធ្វើ​អ្វី​សព្វបែបយ៉ាង​ទាំងអស់ ដើម្បី​ដឹកនាំ​ក្រុម​មួយ​នេះ ទទួល​បាន​ភាព​ល្បី​រន្ទឺ​របស់​ខ្លួន​នៅ​ការប្រកួត​ដ៏​សំខាន់​មួយ​នេះ​នៅ​អាមេរិក​ឡាទីន៕

Post a Comment

 
Top