GuidePedia

0
ក្លឹប Manchester City នឹង​បង្កើន​នូវ​ចំនួន​​ទឹក​ប្រាក់៤០លានផោន​ទៅ​លើ​សំណើ​ដេញ​ថ្លៃ​ជា​លើក​ទី​២​ដើម្បី​​ទិញ Raheem Sterling ក្រោយ​ពីការ​​ព្យា​យាម​​​​ដាក់​សំណើ​​​ជា​លើក​ទី​១​របស់​ពួក​គេ​ក្នុង​ការ​បញ្ចុះ​បញ្ចូល​ឲ្យ​ក្លឹប Liverpool លក់​ខ្សែ​បម្រើ​ស្លាប​ជម្រើសជាតិ​អង់គ្លេស​​រូប​នេះ​ក្នុង​តម្លៃ​ខ្លួន​៣០​លាន​ផោន​ (ស្មើ​នឹង​៤៦,៥លាន​ដុល្លារ​អាមេ​រិក​) ត្រូវ​បាន​​ច្រាន​ចោល​ភ្លាម​​ៗ​។


សំណើ​ទី​​១​​របស់​ក្លឹប Man City ដែល​ត្រូវ​បាន​ចាត់​ទុក​ថា ​ជា​ការ​ព្យា​យាមក្នុង​រយៈ​​ដ៏​​យូរ​អង្វែង​មួយ​ដើម្បី​ឈាន​ដល់​តម្លៃ​ខ្លួន​​រួម​គ្នា​មួយ គឺ​មាន​ន័យ​ថា Liverpool នឹង​ត្រូវ​ទទួល​បាន​ប្រាក់​​បឋម​ចំនួន​២៥លានផោន​ ជាមួយ​នឹង​ការ​ប្រាក់​ឧត្ថម្ភ​ជា​សក្តា​នុ​ពល​ចំនួន​៥លានផោន ប៉ុន្តែ ការ​ដេញ​ថ្លៃ​នេះ មិនបា​ន​ទទួល​ជោគ​ជ័យ​ឡើយ ស្រប​ពេល​ដែល​​ម្ចាស់ក្លឹប​របស់ Sterling បញ្ជាក់​ថា កីឡាករ​​រូបនេះមិនមែន​សម្រាប់​លក់​ឡើយ​។

​តម្លៃ​ខ្លួន​​របស់ Sterling ដែល​ក្លឹប Liverpool ដាក់ គឺ​មាន​ចំនួន​៥០លាន​ផោន ហើយ Man City ដែល​​បាន​ដាក់​តម្លៃ​ខ្លួន​ទាប់​ជាង​នោះ នឹង​​ត្រូវ​ធ្វើ​ការ​ដំឡើង​​តម្លៃ​ខ្លួន​​ដើម្បី​ដោះ​​ស្រាយការ​ចរ​ចា​ដ៏​តាន​តឹង​មួយ​។


Sterling បាន​ធ្វើ​ការ​ច្រាន​ចោល​រួច​ជា​ស្រេច​​ទៅ​លើ​ករ​ចុះ​ហត្ថ​លេខា​លើ​កិច្ច​សន្យា​ថ្មី​របស់​ក្លឹប Liverpool ដែល​ផ្តល់​ចំណូល​ដល់​រូប​គេ​ចំនួន​១​ម៉ឺន​ផោន​ក្នុង​មួយ​សប្តាហ៍ ហើយ​ដឹង​ថា Man City ​អាច​នឹង​​ផ្តល់​កញ្ចប់​ថវិ​កា​ច្រើន​ជាង​នេះ ក៏​ដូច​ជា​ការ​​ទទួល​បាន​ឱកាសលេង​ក្រប​ខ័ណ្ឌ Champions League និង​ឱកាស​កាន់​តែ​​អស្ចារ្យ​ជាង​នេះ​ដូច​ជា​ការ​ឈ្នះ​ពាន​ជា​ដើម​៕

Post a Comment

 
Top