GuidePedia

0
លោក Jurgen Klopp ​បានប្រកាស​ឲ្យ​ដឹង​ពី​គម្រោងការ​សម្រាក​ពី​ការងារ​គ្រូបង្វឹក បន្ទាប់ពី​លាលែង​ពី​តំណែង​របស់លោក​នៅ​ក្លិប Borussia Dortmund នារដូវកាលក្រោយ ។


សូម​បញ្ជាក់​ថា អាណត្តិ​រយៈពេល​៧​ឆ្នាំ​របស់​លោក Klopp នៅក្នុង​ទឹកដី Signal Iduna Park បាន​ដល់ទី​បញ្ចប់​កាលពី​ថ្ងៃអាទិត្យ ខណៈ​ពេល​ដែល​ក្រុម​របស់​លោក​បរាជ័យ ១–៣​នៅ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ DFB-Pokal ក្រោម​ថ្វី​ជើង​របស់​ក្រុម Wolfsburg។

ទោះបីជា​យ៉ាងណាក៏ដោយ គ្រូបង្វឹក​វ័យ​៤៧​ឆ្នាំ​ម្នាក់នេះ បាន​ជាប់​ព័ន្ធ​នឹង​ការផ្ទេរ​ក្លិប​ហង្ស​ក្រហម Liverpool​ដើម្បី​ស្នង​តំណែង​ពី​លោក Brendan Rodgers។

ប៉ុន្តែ​អតីត​អ្នកចាត់ការ​របស់​ក្លិប Mainz​ម្នាក់នេះ បាន​និយាយថា គាត់​គ្មាន​គម្រោង​វិលត្រឡប់​មកកាន់​ការ​ងា​រ​បង្វឹក​វិញ​នោះទេ ក្រោយពី​អាជីព​របស់គាត់​ជាមួយ​ក្លិប Borussia Dortmund​ដល់ទី​បញ្ចប់​រួចមក​នោះ​។

លោក​បាន​បន្តទៀតថា ក្រោយ​ចំណាយពេល​៧​ឆ្នាំ​ជាមួយ​ក្លិប Borussia Dortmund​រួចមក​នោះ លោក​គិតថា​វា​ដល់ពេល​ដែល​លោក​ត្រូវ​សម្រាក​ម្តង​ហើយ ម្យ៉ាង វិញទៀត​ពេល​លោក​ក៏​គ្មាន​កម្លាំងកាយ​ចិត្ត​ក្នុងការ​បន្តការងារ​ទៀត​ដែរ។


ដោយ​សេចក្តី​រាយការណ៍​មួយចំនួន បាន​អះអាងថា លោក Klopp អាច​នឹង​ក្លាយជា​បេក្ខជន​ដ៏​មាន​សក្ដានុពល​មួយ​នៃ​ការ​ទទួលយក​ការងារ​ចាត់ការ​នៅក្នុង​ក្លិប Real Madrid ប៉ុន្តែ​ក្លិប​នៅ​ទឹកដី Santiago Bernabeu​មួយ​នេះ បាន​អះអាង​ថា ពួកគេ​នឹង​ប្រកាស​តែងតាំង​លោក Rafael Benitez​ជា​អ្នកចាត់ការ​ថ្មី​របស់​ពួកគេ​នៅក្នុង​សប្តាហ៍​នេះហើយ៕

Post a Comment

 
Top