ក្លិប Juventus បានចុះកិច្ចសន្យានាំយកខ្សែបម្រើជម្រើសជាតិអាល្លឺម៉ង់ Sami Khedira ពីក្លិប Real Madrid ដោយគ្មានតម្លៃខ្លួន (free transfer) ផ្លូវការហើយ។ នេះបើតាមការប្រកាសរបស់ក្លិបជើងឯកអ៊ីតាលី កាលពីយប់មិញ។
Khedira វ័យ២៨ឆ្នាំ បានចុះកុងត្រារយៈពេល៤ឆ្នាំ ជាមួយក្លិបជើងឯករង UEFA Champions League ហើយនឹងទៅចូលរួមជាមួយក្លិបនាទីក្រុង Turin អ៊ីតាលី ផ្លូវការ នៅថ្ងៃទី០១ ខែកក្កដា។ បន្ទាប់ពីលេងឲ្យ Real រយៈពេល៥ឆ្នាំ ខ្សែបម្រើរូបនេះបានជួយឲ្យក្លិបឈ្នះពានសំខាន់ៗដូចជា La Liga ១ដង, Copa del Rey ២ដង និងលើកពាន UEFA Champions League ១ដង កាលពីឆ្នាំមុន។
អតីតខ្សែបម្រើ VfB Stuttgart ក៏បានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិអាល្លឺម៉ង់សរុបបាន ៥៤ប្រកួត និងស៊ុតបញ្ចូលទីបាន ៥គ្រាប់ ហើយក៏ជាតួអង្គដ៏សំខាន់មួយរូប ជួយឲ្យអាល្លឺម៉ង់ លើកពាន FIFA World Cup ឆ្នាំ២០១៤ផងដែរ។
តាំងពីផ្ទេរទៅ Real កាលឆ្នាំ២០១០ Khedira បានបង្ហាញខ្លួនឲ្យ Real Madrid បានសរុប ១៦១ប្រកួត និងស៊ុតបញ្ចូលទីបាន ៩គ្រាប់៕

Post a Comment