អតីតប្រធានក្រុម Liverpool កីឡាករ Steven Gerrard បាននិយាយថា Raheem Sterling មានឱកាសអាចក្លាយជាកីឡាករសំខាន់ទី១ របស់ក្រុមហង្សក្រហមបាន បើបន្តនៅកីឡដ្ឋាន Anfield ទៀត។
Sterling វ័យ២០ឆ្នាំ ត្រូវបានគេរិះគន់ជាច្រើន ដោយសារតែចង់ចេញពី Liverpool ហើយកាលពីពេលថ្មីនេះ បានបដិសេធកុងត្រាថ្មី ដែលទទួលបានថ្លៃឈ្នួល ១០០ ០០០ផោនក្នុងមួយសប្ដាហ៍ថែមទៀត។
ខ្សែបម្រើប្រយុទ្ធជម្រើសជាតិអង់គ្លេស នៅជាប់កុងត្រា២ឆ្នាំទៀតជាមួយ Liverpool។ Gerrard ដែលបានបញ្ចប់អាជីពនៅ Anfield នឹងទៅលេងនៅអាមេរិករដូវកាលថ្មីនេះ បានសំណូមពរឲ្យអតីតមិត្តរួមក្រុម នៅជាមួយក្លិបបន្តទៀត។
កីឡាករវ័យ៣៥ឆ្នាំ Gerrard បាននិយាយថា៖ “Liverpool គឺជាកន្លែងសម្រាប់គាត់ ដើម្បីអាចរៀនសូត្រពីរទៅបីឆ្នាំទៀត។ ខ្ញុំគិតថា មានតំណែងល្អនៅទីនោះ (Liverpool) សម្រាប់គាត់ ដើម្បីអាចក្លាយជាកីឡាករសំខាន់ទី១ របស់ក្រុម និងអាចទទួលបានការស្រលាញ់ពីអ្នកគាំទ្រជាច្រើនដូចជា Luis Suarez និង Fernando Torres”។
កីឡាករវ័យ២០ឆ្នាំ Sterling ដែលក្លិប Manchester City, Arsenal និង Real Madrid ចាប់អារម្មណ៍រូបនេះ ធ្លាប់ត្រូវអ្នកគាំទ្រក្រុម Liverpool ស្រែកចំអកពីរបីដងហើយ ហើយកាលពីថ្ងៃអាទិត្យ ក៏ត្រូវបានអ្នកគាំទ្រស្រែកចំអកឲ្យទៀត ពេលលេងឲ្យជម្រើសជាតិអង់គ្លេស ទល់នឹងអៀរឡង់ នៅទីក្រុង Dublin៕

Post a Comment