GuidePedia

0
វីរបុរស​ក្លិប​ Juventus ​អ្នកចាំទី Gianluigi Buffon ​បាន​ទុក​​ការ​ខក​ចិត្ត​​ ក្រោយ​​បរាជ័យ​​ពាន​រង្វាន់ UEFA Champions League ទល់​នឹង​ Barcelona ​មួយ​ឡែក​សិន ដោយ​និយាយ​ថា ខ្លួន​ចង់​បន្ត​លេង​​បាល់​៣​ឆ្នាំ​ទៀត ដើម្បី​អាច​សម្រេច​ក្ដី​ស្រមៃ​ពីរ​បី​ទៀត។


អ្នកចាំទី​ជម្រើស​ជាតិ​​អ៊ីតាលី ​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ឥត​ខ្ចោះ ក្នុង​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ UEFA Champions League កាល​ពី​​យប់​ថ្ងៃ​សៅរ៍ ប៉ុន្តែ​នៅ​តែ​មិន​អាច​ជួយ​​ឲ្យ​ក្រុម​របស់​ខ្លួន​ ទទួល​បាន​ជ័យ​ជម្នះ​បាន ​ពោល​គឺ Juventus ​​​បាន​ចាញ់ Barca ៣-១ នៅ​ទីក្រុង​ប៊ែរឡាំង។

ទោះ​បី​ជា​ធ្លាក់​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​លើក​ទី​២​របស់​ខ្លួន​ក៏​ដោយ អ្នកចាំទី​វ័យ​៣៧​ឆ្នាំ បាន​លើក​ឡើង​ថា ​លោក​មិន​​ទាន់​បោះបង់​ឱកាស​លើក​ពាន​រង្វាន់​មួយ​នេះ​ឡើយ ដោយ​និយាយ​ថា៖ “ខ្ញុំ​ចង់​លេង​៣​ឆ្នាំ​ទៀត​​នៅ​កម្រិត​ដូច​នេះ ដើម្បី​អាច​​សម្រេច​ក្ដី​ស្រមៃ​ពីរ​បី​ទៀត។ នេះ​ជា​ការ​ខក​ចិត្ត​ដ៏​ខ្លាំង​បំផុត​មួយ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា យើង​មិន​បាន​ព្យាយាម​នោះ​ទេ យើង​បាន​ព្យាយាម​​ធ្វើ​គ្រប់​យ៉ាង​​ហើយ”។


Buffon ​​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន ប៉ុន្តែ​មិន​ដែល​បាន​ឈ្នះ​ពាន​ UEFA Champions League ឡើយ ដោយ​​មាន​ឱកាស​លេង​ផ្ដាច់ព្រ័ត្រ​ជាមួយ​ក្រុម​ Juventus ២​ដង ប៉ុន្តែ​​ចាញ់​ទាំង​២​ដង នៅ​ឆ្នាំ​២០០៣ និង​២០១៥​នេះ៕

Post a Comment

 
Top