ការប្រកួតជម្រុះដណ្ដើមខ្សែក្រវាត់គូបូតា ក្នុងប្រភេទទម្ងន់ ៦៧ គីឡូក្រាម ជុំទី ៣ នៅលើសង្វៀនរោងសៀក នារសៀលថ្ងៃអាទិត្យ ខាងមុខនេះ គឺដល់វេន ឯម ខ្លឹមខ្មៅ និងជើងចាស់ លួន សុខខេង ត្រូវឡើងប្រកួតគ្នា ដើម្បីប្រជែងរក ៣ ពិន្ទុ ខណៈការប្រកួតវិលជុំ ២ លើកកន្លងមកនេះ ពួកគេបានចាញ់ទាំង ២ លើកដូចគ្នា ប៉ុន្តែលើកនេះ សុខខេង អាចនឹងឈ្នះ ព្រោះប្រភពបានដឹងរឿងអាថ៌កំបាំងផ្ទៃក្នុងខ្សឹបប្រាប់ថា ខ្លឹមខ្មៅ ឡើងប្រកួតសម្រាប់បង្គ្រប់កិច្ចប៉ុណ្ណោះ។
កីឡាករ ឯម ខ្លឹមខ្មៅ ក្លិបឫទ្ធីពោធិ៍សែនជ័យ ធ្លាប់សាងភាពល្បីល្បាញលើសង្វៀនបាយ័ន ក្រោមការជួបជ្រោមជ្រែងពីអ្នកគ្រប់គ្រងរបស់សង្វៀននេះ ប៉ុន្តែស្ថានភាពវិជ្ជាគុនរបស់ ខ្លឹមខ្មៅ បច្ចុប្បន្នត្រូវបានគេមើលឃើញថា សូម្បីតែចៅក្រមអាជ្ញាកណ្តាល ដែលរៀបចំប្រកួតក៏គ្មានលទ្ធភាពជួយបានដែរ ព្រោះ ខ្លឹមខ្មៅ ចាញ់សន្លប់យ៉ាងជាក់ស្តែងនឹងភ្នែកពេក គឺអាចនិយាយបានថា គ្មានគ្រូណាអាចជួយគេបានទៀតនោះទេ។
សម្រាប់ការប្រកួតលើកទី ៣ នេះ ឯម ខ្លឹមខ្មៅ ត្រូវប៉ះ លួន សុខខេង ក្លិបអាស៊ីកីឡា ដែលពីរប្រកួតកន្លងមក បានចាញ់ដូចគ្នា មានតែ ២ ពិន្ទុប៉ុណ្ណោះ ហើយ សូយ យក្សតឿ ក្លិបពោធិ៍ជ័យកីឡា ត្រូវជួប សរ រាជសីហ៍ ក្លិបមោងឫស្សីមរតកគុនខ្មែរខេត្តបាត់ដំបង ដែលពីរប្រកួតឈ្នះទាំងពីរប្រកួតដូចគ្នា មាន ៦ ពិន្ទុ។
គួររំឭកថា ការប្រកួត ២ ជុំកន្លងមកនេះ កីឡាករជើងថ្មីៗបានវាយឲ្យជើងចាស់សន្លប់ និងបោះបង់ចោលការប្រកួតទាំងអស់ ដោយក្នុងនោះ សរ រាជសីហ៍ បានម៉ាត់ និងវាយកែងធ្វើឲ្យ លួន សុខខេង បែកឈាម និងត្រូវបញ្ឈប់នៅទឹកទី ៤ ក្រោយពេលរូបគេផ្តួល ឯម ខ្លឹមខ្មៅ ឲ្យសន្លប់ក្នុងទឹកទី ៣ ។ ចំណែក សូយ យក្សតឿ បានផ្តួល ឯម ខ្លឹមខ្មៅ ក្នុងទឹកទី ៤ និងបានឈ្នះ លួន សុខខេង។
ទោះយ៉ាងណាអ្នកស្រី អ៊ុន ណាស៊ី អ្នកគ្រប់គ្រង លួន សុខខេង បានប្រាប់ថា៖«លួន សុខខេង លើកនេះសង្ឃឹមឈ្នះ ខ្លឹមខ្មៅ ៩០ ភាគរយ ព្រោះប្រឹងហាត់ និងតាំងចិត្តប្រកួតយកឈ្នះខ្លាំងណាស់ បើទោះបីជាការជួបគ្នាប្រហែល ៧ ដងកន្លងមក ឯម ខ្លឹមខ្មៅ បានឈ្នះ លួន សុខខេង ភាគច្រើនក៏ដោយ»។
បន្ថែមលើនេះប្រភពពីអ្នកស្និទ្ធជាមួយ ខ្លឹមខ្មៅ បានប្រាប់ថា ខ្លឹមខ្មៅ នៅពេលនេះនៅឈឺជង្គង់ និងខ្លួននៅឡើយទេ បន្ទាប់ពីសន្លប់ពីរលើកទាំងគ្រាំគ្រាកន្លងមក ហើយការឡើងប្រកួតលើកនេះ គ្មានទឹកចិត្តប្រកួតទេ គឺឡើងដើម្បីបង្គ្រប់កិច្ចតែប៉ុណ្ណោះ។
ដោយឡែក សរ រាជសីហ៍ និង សូយ យក្សតឿ ត្រូវបានគេផ្តល់ការជឿជាក់ទៅលើរាជសីហ៍ ច្រើនជាង ព្រោះ រាជសីហ៍ មានកម្លាំងរឹងមាំថេរ៥ ទឹក និងវាយមានផ្លែល្អ និងធ្ងន់ជាងហើយ សូយ យក្សតឿ ក៏ធ្លាប់បានចាញ់ សរ រាជសីហ៍ ម្ដងរួចមកហើយដែរ សម្រាប់ការប្រកួតមិត្តភាព កាលពីថ្ងៃ ២៥ ខែមករា ឆ្នាំ ២០១៥ គឺសន្លប់ក្នុងទឹកទី ៣ ។ ទោះបីយ៉ាងណា យក្សតឿមានប្រៀបកម្លាំងបានល្អ ៣ ទឹក ហេតុនេះ រាជសីហ៍ ទប់ជាប់ ឬមិនជាប់ ហើយចាញ់ឬឈ្នះ គឺអាចមើលត្រឹម ៣ ទឹកបាន៕
សុខខេង(ស្តាំ) បានប្តូរកណ្តាប់ដៃនឹង យក្សតឿ នាជំនួបលើកទី ២

Post a Comment