ទាំងក្រុម Juventus និង Barcelona នឹងសម្លឹងរកការបញ្ចប់រដូវកាលដ៏អស្ចារ្យមួយតាមរយៈការបំពេញការឈ្នះពានរង្វាន់បីនៅពេលដែលពួកគេជួបគ្នាក្នុងការប្រកួតណ្តើមពាន Champions League វគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Olympic ក្នុងទីក្រុងប៊ែឡាំង នារាត្រីថ្ងៃសៅរ៍នេះ។
សេះបង្កង់ Juventus នឹងធ្វើការបង្ហាញខ្លួនក្នុងការប្រកួតដណ្តើមពាន Champions League វគ្គផ្តាច់ព្រ័ត្រជាលើកទី១របស់ពួគគេ ខណៈដែលពួកគេនឹងសម្លឹងរកការឈ្នះពានពានកំពូលអឺរ៉ុបជាលើកទី៣ ប៉ុន្តែ ក្រុម Barcelona ដែលត្រូវបានដឹកនាំដោយខ្សែប្រយុទ្ធ Lionel Messi កំពុងតែស្ថិតក្នុងនាមជាក្រុមមានក្តីសង្ឃឹមច្រើនក្នុងការឈ្នះពានក្របខ័ណ្ឌកំពូលអឺរ៉ុបសរុបជាលើកទី៥ និងជាលើកទី៤ក្នុងរយៈពេលមួយទស្សវត្សរ៍ចុងក្រោយនេះ។
លោក Massimiliano Allegri គ្រូបង្វឹក Juventus និងលោក Luis Enrique គ្រូបង្វឹករបស់ក្រុម Barcelona បានរីករាយជាមួយនឹងការរដូវកាលជាលើកទី១របស់លោកក្នុងនាមជាគ្រូបង្វឹករបស់ក្លិបពួកគាត់រៀងៗខ្លួន ខណៈដែលក្លិបទាំងពីរសុទ្ធសឹងបានឈ្នះពានរង្វាន់ពីររួចជាស្រេចដូចគ្នា ហើយបច្ចុប្បន្ន ក្រុមទាំងពីរកំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការឈ្នះពានរង្វាន់បីក្នុងរដូវកាលតែមួយ។
Barcelona ៖
សម្រាប់ក្រុម Barcelona វានឹងក្លាយជាការឈ្នះពានបីក្នុងរដូវកាលតែមួយជាលើកទី២ ក្រោយពីការជួបរដូវកាលដ៏អស្ចារ្យជាលើកដំបូងរបស់ពួកគេក្រោមការដឹកនាំរបស់លោក Pep Guardiola កាលពីរដូវកាលឆ្នាំ២០០៨-២០០៩ ប៉ុន្តែ ការសម្រេចបាននូវសមិទ្ធផលនេះពិតជារឿងដ៏កម្រណាស់។
Juventus ៖
នៅខណៈនោះផងដែរ Juventus អាចនឹងចូលរួមជាមួយនឹងក្រុមរបស់ក្លិបកំពូលៗ ឬក៏ក្លាយជាក្លិបដំបូងគេក្នុងការទទួលបរាជ័យក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃ European Cup រហូតដល់ទៅ៦លើក។ ការងារដ៏ចម្បងរបស់ម្ចាស់ជើងឯកអ៊ីតាលីមួយនេះ គឺការរារាំងខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ក្រុម Barcelona ដែលរួមមាន Messi, Neymar និង Luis Suarez ក្នុងការប្រកួតនៅទីក្រុងប៊ែរឡាំង។
កីឡាករដ៏ឆ្នើមរបស់ទ្វីបអាមេរិកខាងត្បូងទាំងរូបនេះ បានរួមគ្នាស៊ុតបាល់បញ្ចូលទីសរុប១២០គ្រាប់នៅរដូវកាលនេះ ខណៈដែលក្រុមទាំងមូលរបស់ Juventus សម្រេចបានត្រឹមតែ១០៣គ្រាប់ប៉ុណ្ណោះ។
ជាមួយនឹងការរកបាន៥៨គ្រាប់ក្នុងរាល់ការប្រកួតទាំងអស់ កីឡាករឆ្នើមប្រចាំឆ្នាំរបស់ពិភពលោក៤សម័យកាល Messi កំពុងតែស្ថិតក្នុងទម្រង់លេងដ៏ល្អបំផុតរបស់គេ ប៉ុន្តែ Juventus អាចធ្វើការរារាំងរូបគេបាន នេះបើយោងទៅតាមលោក Allegri។
សម្ដីអ្នកចាត់ការក្រុមទាំងពីរ ៖
លោក Luis Enrique បានឲ្យដឹងថា៖ «យើងនៅតែស្ថិតក្នុងជាក្រុមវ័យក្មេងមួយ។ មានកីឡាករតែប៉ុន្មាននាក់ប៉ុណ្ណោះដែលសល់ពីជំនាន់របស់លោក Guardiola។ នេះអាចនឹងធ្វើឲ្យក្លាយជារដូវកាលជាប្រវត្តិសាស្ត្រមួយសម្រាប់យើង»។
គ្រូបង្វឹករបស់ Juventus រូបនេះ បានធ្វើការកោតសរសើរដល់បច្ចេកទេសលេងរបស់ក្រុម Barcelona ប៉ុន្តែ បាននិយាយថា Juventus «នឹងមិនព្រងើយកន្តើយ ហើយរង់ចាំឲ្យអ្វីៗកើតឡើងនោះឡើយ។ អ្វីដែលយើងត្រូវតែធ្វើគឺការលេងការប្រកួតរបស់យើង លេងឲ្យបានល្អ និងបង្ហាញថា យើងមានសមត្ថភាពក្នុងការប្រជែងដណ្តើមពានមួយនេះ»។
ជើងកីឡាករ ៖
ប្រកួតចុងក្រោយរបស់ Barcelona ៖
ប្រកួតចុងក្រោយរបស់ Juventus ៖
ប្រវត្តិជួបគ្នាក្រុមទាំងពីរ ៖
ការប្រកួតនៅរាត្រីថ្ងៃសៅរ៍នេះ នឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺ៕

Post a Comment