GuidePedia

0
ក្រោយ​បំបាក់​ឡាវ​ ៦-០ ក្នុង​ថ្ងៃ​ដំបូង ក្រុម​ U-23 ថៃ បាន​បង្កើន​៣ពិន្ទុ​បន្ថែម​ក្នុង​ពូល B ក្រោយ​ស៊ី​ទីម័រខាងកើត ១-០ យប់​មិញ​នៅ​កីឡដ្ឋាន Bishan។ ចំណែក​ឯ​​នៅ​កីឡដ្ឋាន Jalan Besar ឯណោះ​វិញ ក្រុម​ម្ចាស់​ផ្ទះ​សិង្ហបុរី បាន​យក​ឈ្នះ​ហ្វីលីពីន ១-០ ទាំង​ប្រផុតប្រផើយ​ដូច​គ្នា​ ដើម្បី​យក​៣ពិន្ទុ​មុន​គេ​ក្នុង​ពូល A។

ក្រុម​កីឡាករ​ថៃ​អបអរ​ក្រោយ​ស៊ុត​ចូល​ទីម័រ (រូបភាព៖ bangkokpost)

មួយ​គ្រាប់​របស់​ក្រុម​ការពារ​តំណែង​មេដាយ​មាស​ ថៃ រក​បាន​ដោយ​​កីឡាករ Rungrat Phumichantuk នៅ​ចុង​តង់​ទី​១។ ៣ពិន្ទុ​បន្ថែម​នេះ ធ្វើ​ឲ្យ​ថៃ​ឈរ​លើ​គេ​ក្នុង​ពូល មាន​៦ពិន្ទុ​ក្នុង​២ប្រកួត ខណៈ​ទីម័រខាងកើត​ទើប​ប្រកួត​បាន​១ប្រកួត​នេះ​ប៉ុណ្ណោះ។

ចំណែក​ឯ​ក្រុម​ម្ចាស់​ផ្ទះ​​​វិញ ទោះ​មាន​អ្នក​គាំទ្រ​នៅ​ពី​ក្រោយ​ខ្នង​ជា​ច្រើន​ក្ដី ក៏​អាច​​រក​បាន​តែ​១គ្រាប់​ប៉ុណ្ណោះ ដោយ​​ខ្សែ​​ការពារ Sheikh Abdul Hadi។ គ្រូ​បង្វឹក​ Aide Iskandar របស់​ក្រុម​នេះ​បាន​និយាយ​ក្រោយ​ជ័យជម្នះ​ថា៖ “ការ​រក​បាន​៣ពិន្ទុ​នេះ​គឺ​ជា​ការ​កាត់​បន្ថយ​ភាព​តានតឹង។ យើង​បង្កើត​ឱកាស​ជា​ច្រើន តែ​យើង​មិន​អាច​រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន។ តែ​អ្វី​ដែល​សំខាន់​ គឺ​យើង​អាច​បាន​៣ពិន្ទុ”។

ក្រុម​កីឡាករ​សិង្ហបុរី​អបអរ​ក្រោយ​ស៊ុត​បញ្ចូល​ទី (រូបភាព៖ seagames2015)

ក្រោយ​ការ​ប្រកួត​នេះ ហ្វីលីពីន នឹង​ត្រូវ​ជួប​ក្រុម​កម្ពុជា នា​ថ្ងៃ​ទី​៣ មិថុនា​ ស្អែក​នេះ ចំណែក​សិង្ហបុរី ជួប​​មីយ៉ាន់ម៉ា នា​ថ្ងៃ​ទី​៤ មិថុនា៕

វីដេអូ​នៃ​ការ​ប្រកួត​ទាំង​២៖



Post a Comment

 
Top