GuidePedia

0
ថ្នាក់ដឹកនាំក្រុម Arsenal ប្រតិកម្មនឹងពាក្យសម្ដីរបស់ លោក Jose Mourinho ដោយអះ​អាង​​ថា គ្មានការគោរពគាត់អីសូម្បីបន្ដិច ខណៈដែលក្រុមទាំងពីកំពុងតែ ប្រឈមមុខដាក់គ្នាហើយសម្រេចពិន្ទុ​ ០ស្មើ។


លោក Arsene Wenger បានចោទប្រកាន់ថា ថ្នាក់ដឹកនាំក្រុម Chelsea ខ្វះការគោរពដល់គាត់ ក្នុងនាមជា ថ្នាកដឹកនាំជំនាន់ក្រោយ ។ ពាក្យសម្ដីដែលគាត់បាន អះអាង ឡើងបន្ថែមទៀតថា ក្នុងនាមជា​ថ្នាក់ដឹកនាំ រឿងដែលសំខាន់បំផុតគឺ ត្រូវចេះគោរពគ្នាទៅវិញទៅមក ហើយនឹងមនុស្សដទៃទៀតដែលនៅជុំវិញខ្លួន ។

បញ្ហាដែលបង្កឡើង លោក Jose Mourinho រងការប៉ះទង្គិចនឹង ពាក្យសម្ដីចំអកពីក្រុមអ្នកគាំទ្រក្រុម Arsenal ដោយលើកឡើងថា Chelsea គួរឲ្យធុញៗ ( Boring Chelsea ) ដែលពាក្យសម្ដីទាំងនេះ បានប៉ះពាល់ដល់ អារម្មណ៍លោក Mourinho ធ្វើឲ្យគាត់ធ្លោយពាក្យសម្ដីទៅវិញថា អ្នកដែលគួរឲ្យធុញទ្រាន់មិន​មែនជាក្រុម​គាត់នោះទេ គឺក្រុម Arsenal ដែលរង់ចាំជេាគជ័យអស់ ១០ ឆ្នាំមកហើយ នៅមិនទាន់បានទៀត ។​


ប៉ុន្ដែទន្ទឹមនឹងការផ្ដោតសំខាន់ទៅលើមិត្ដភាពថ្នាក់ដឹកនាំ ដូចគ្នា លោក Mourinho ក៏សួរបកទៅវិញថា ចុះកាលដែល ប្រកួតកន្លងទៅ ក្នុងទឹកដី Stamford Bridge ហេតុអ្វីបានជាពេលនោះ លោក មករុញច្រានគាត់​​ស្ទើរតែដួលមួយជំហរ ហើយម្យ៉ាងទៀត មិនទទួលកិច្ចស្វាគមន៍ចាប់ដៃពីគាត់ទៀតនោះ ។ តើនេះ​សមជាការគោរពសិទ្ធគ្នាទៅវិញទៅមកដែរឬទេ ?

Post a Comment

 
Top