សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានធ្វើសន្និសីទកាសែតមួយនាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៥នេះ ស្ដីពីការប្រកួតកីឡា Duathlon (រត់-ជិះកង់-រត់) ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនលើកទី៣ និងអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា ។
លោកឧកញ៉ា គង់ រិទ្ធីជព្វ ប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានអះអាងថា នេះជាផ្នែកមួយនៃការជំរុញកីឡា Duathlon ឲ្យកាន់តែមានប្រជាប្រិយបន្ថែមទៀតពិសេសយុវជន-យុវនារី ។
លោកបានអះអាងបន្តថា ការប្រកួតដែលធ្វើនៅថ្ងៃទី២៤ឧសភានោះ នឹងមានកីឡាករ-កីឡាការិនីចំនួនប្រមាណជាង៣០០នាក់មកពីក្លិបចំនួន១០ចូលរួមប្រកួតក្រៅពីនោះមានអ្នកមករត់ជាកិត្តិយសជាច្រើនរយនាក់បន្ថែមទៀត។
លោកមានជំនឿចិត្តថាទម្រាំដល់ថ្ងៃប្រកួតចំនួនអ្នកចូលរួមនឹងកាន់តែច្រើនឡើងថែមទៀត។លោកបានអះអាងពីភាពសុក្រិតនៃការរៀបចំអ្នកមកដល់ទីព្រោះការប្រកួតនេះមានមន្ត្រីបច្ចេកទេសចូលរួមបំពេញការងារចំនួន១០០នាក់ឯណោះ ។
ចំពោះវិញ្ញាសាតែដាក់ឲ្យប្រកួតនោះមានប្រភេទអាយុក្រោម១៩៨ឆ្នាំបុរស-នារី ដែលប្រភេទអាយុនេះត្រូវរត់ចម្ងាយ២,៥០គីឡូម៉ែត្របន្ទាប់មកជិះកង់ចម្ងាយ១០គីឡូម៉ែត្រ និងចុងក្រោយរត់២,៥០គីឡូម៉ែត្រទៀត ។ប្រភេទអាយុពី១៨ទៅ៤០ឆ្នាំបុរស-នារី គឺតម្រូវឲ្យរត់ ៥ គីឡូម៉ែត្របន្ទាប់មកជិះកង់២១ គីឡូម៉ែត្រនិង ចុងក្រោយរត់ចម្ងាយ ២,៥០គីឡូម៉ែត្រ។
ប្រភេទអាយុ៤១ឆ្នាំឡើងបុរស គឺត្រូវរត់២,៥០គីឡូម៉ែត្របន្ទាប់មកជិះកង់ចម្ងាយ១០គីឡូម៉ែត្រ និងចុងក្រោយរត់ចម្ងាយ២,៥០គីឡូម៉ែត្រ។ការប្រកួតធ្វើនៅទីក្រុងកោះពេជ្រដូចឆ្នាំមុនៗដែរ ។
ឯកឧត្ដម ខៀវ កាញារីទ្ធ ប្រធានកិត្តិយសសហព័ន្ធកីឡាទ្រីយ៉ាត្លុងបញ្ជាក់ថា នេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដែលប្រើឈ្មោះសម្ដេចតេជោជាឈ្មោះនៃការប្រកួតហើយជាការប្រកួតបើកទូលាយដូច្នេះអ្វីៗវាមិនធ្ងន់ខ្លាំងទៅលើបច្ចេកទេសទេ ។
ឯកឧត្ដមរដ្ឋមន្ត្រី បានបញ្ជាក់ឲ្យដឹងទៀតថា ជាឆ្នាំដំបូងដែលសហព័ន្ធបានបញ្ជូនកីឡាករទ្រីយ៉ាត្លុងទៅចូលរួមប្រកួតកីឡា SEA Games ដែលរៀបចំធ្វើនៅប្រទេសសិង្ហបុរី នាខែមិថុនាខាងមុខនេះ ហើយលោកមានសង្ឃឹមថាកីឡាករកម្ពុជា នឹងយកមេដាយបានពីក្នុងការប្រកួតនោះ ។
ពាក់ព័ន្ធនឹងបញ្ហាមេដាយនៅស៊ីហ្គេមនេះ លោកឧកញ៉ា គង់ រិទ្ធីជព្វ ប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានអះអាងថា សហព័ន្ធបានបញ្ជូនកីឡាករ៤រូប ទៅហ្វឹកហាត់នៅប្រទេសថៃរយៈពេល ៣ខែពីខែមីនា មេសា និងឧសភា សម្រាប់ការត្រៀមប្រកួតស៊ីហ្គេមនេះ ដែលពេលនេះកី ឡាករយើងមានការរីកចម្រើនច្រើនជាងមុន ។
លោកថា គ្រាន់តែហាត់រយៈពេល ១ខែ កីឡាករខ្មែរបានទទួលចំណាត់ថ្នាក់លេខ៣ ក្នុងការប្រកួតដណ្ដើមពានរង្វាន់នៅក្នុងស្រុកថៃ ដូច្នេះសម្រាប់ការប្រកួតSEA Games នៅសិង្ហបុរីនេះ យើងសង្ឃឹមបានមេដាយសំរិទ្ធិ ។
លោកបញ្ជាក់ថា នៅក្នុងបណ្ដាប្រទេសទាំង១០នៅអាស៊ីអាគ្នេយ៍នេះ មានប្រទេសតែ៧ប៉ុណ្ណោះ ដែលមានប្រភេទកីឡា Triathlon នេះ ។
គួរបញ្ជាក់ដែរថា ក្រុមហ៊ុនកង់ Giant បានផ្តល់កង់ដែលមានខ្នាតស្តង់ដារអន្តរជាតិចំនួន២គ្រឿង ដែលមានតម្លៃជាង ១ម៉ឺនដុល្លារក្នុងមួយគ្រឿង ដល់សហព័ន្ធទ្រីយ៉ាត្លុង សំរាប់ចូលរួមប្រកួតក្នុងកីឡា SEA Games នៅសិង្ហបុរីនេះ ៕

Post a Comment