លោក ជា ប៊ុនហេង ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការសហព័ន្ធកីឡា Solf-Tennis កម្ពុជា បានថ្លែងនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០១៥ នេះថា ថ្វីត្បិតតែកម្ពុជាទើបមានកីឡា Solf-Tennis ប៉ុន្ដែបណ្ដាប្រទេស ក្នុងតំបន់គេចាប់អារម្មណ៍ណាស់ ព្រោះគេឲ្យកីឡា Solf-Tennis កម្ពុជាក្លាយជាសមាជិក របស់ កីឡា Solf-Tennis ទ្វីបអាស៊ី ។
អគ្គលេខាធិការសហព័ន្ធរូបនេះបានបន្ដថា ដោយទទួលបានលិខិតអញ្ជើញពីម្ចាស់ផ្ទះកូរ៉េខាត្បូង កាលពីពេលថ្មីៗកន្លង ទៅលោកក៏បានហ្វឹកហាត់កីឡាករ Solf-Tennis កម្ពុជាចំនួន២រូប ដើម្បីត្រៀមបញ្ជូនទៅចូលរួមប្រកួតពានរង្វាន់អន្ដរ ជាតិខាងលើនាពេលឆាប់ៗខាងមុខ ក្នុងនោះមានកីឡាករ ឯក ចំរើន និង កាន់ សោភ័ណ្ឌ ។
លោក ជា ប៊ុនហេង បញ្ជាក់ថា កីឡាករទាំង២រូបនេះ ត្បិតទើបតែហ្វឹកហាត់មិនជាយូរប៉ុន្មានក្ដី ប៉ុន្ដែសមត្ថភាពរបស់ ពួកគេមានការរីកចម្រើនល្អណាស់ ទើបយើង សម្រេចបញ្ជូនពួកគេទៅដូច្នេះ ហើយក៏សង្ឃឹមថា នឹងទទួលបានលទ្ធផល ល្អដែរ ព្រោះកាលពីខែមីនាកន្លងទៅកម្ពុជាក៏ធ្លាប់បានបញ្ជូនអត្តពលិកលើកដំបូង ទៅ ចូលរួមប្រកួតពាន The 1st AEC World Tour Solf Tennis Championship 2015 នៅថៃ ហើយពេលនេះកីឡាករកម្ពុជាធ្វើបានយ៉ាងល្អ ដោយ ដណ្ដើមបាន មេដាយ ចំនួន១២គ្រឿងឯណោះ ។
សូមបញ្ជាក់ថា សម្រាប់យុទ្ធនាការលើកដំបូងនៃការចេញទៅប្រកួតពាន Dong-A នៅសាធារណរដ្ឋកូរ៉េនេះ រាល់ការ ចំណាយទាំងអស់ គឺម្ចាស់ផ្ទះកូរ៉េជាអ្នក ឧបត្ថម្ភ ខណៈកម្ពុជាចំណាយតែលើការ ទិញសម្ភារៈប្រើប្រាស់ខ្លួនឯង តែប៉ុណ្ណោះ ៕
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.