GuidePedia

0
អ្នកប្រដាល់ ម៉ន សាម៉េត ក្លឹបការិយាល័យទី៥កង ទ័ពជើងគោក នឹងជួបជាមួយ អ្នកប្រដាល់ថៃ គង់ សាយ៉ាម (Kong Sayam) ក្នុងប្រភេទ ៥៧ គ.ក្រ ស្របពេល អ្នកប្រដាល់ ង៉ែត រដ្ឋា ក្លឹបតាព្រហ្មមានជ័យ ប៉ះ ភី អាយអេ (PIA) ក្នុងព្រឹត្តិការណ៍ប្រកួត ជាលក្ខណៈមិត្តភាពអន្តរជាតិ ក្បាច់គុនបុរាណខ្មែរ នៅលើសង្វៀន ទូរទស្សន៍ អាស៊ីអាគ្នេយ៍ (SEA-TV) នាពេលរសៀលថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០១៥ ចុងសប្តាហ៍នេះ ។

កីទ្បាករ គង់ សាយ៉ាម (Kong sayam) (ឆ្វេង) ប្រកួតជាមួយនឹង កីទ្បាករ ម៉ន សាម៉េត (ស្តំា)

អ្នកប្រដាល់ថៃ Kong Sayam មិនត្រឹមតែប្រកួតមិនដែលចាញ់ប៉ុណ្ណោះទេ តែការប្រកួតភាគច្រើន គេឈ្នះអ្នកប្រដាល់ ដែលមានទម្ងន់លើសគេទៀតផង ។ ជាអ្នកប្រដាល់ដែលមានភាពអំណត់ខ្ពស់ មានផ្លែល្អពិសេសជង្គង់ និង កែង ព្រម ទាំងទាត់នោះ គេតែងតែធ្វើឲ្យគូប្រកួតសុំចុះចាញ់ជាញឹកញាប់ ។

ចំពោះ សាម៉េត វិញក៏ជាអ្នកប្រដាល់ដែលល្អដែរតែ អ្នកប្រដាល់រូបនេះ ហាក់ដូចជាឆេវឆាវបន្តិច ពិសេសបើគូប្រកួតខ្លាំជាង ឬវាយតឹងតែងពេកនោះ គេច្រើនតែ បន្លំវាយ បន្ថែមលើគូប្រកួត ។ សាម៉េត បន្ទាប់ពីឆ្លងកាត់៣ទឹកហើយនោះកម្លាំងរបស់គេស្រុតចុះតែម្ដងតែកលល្បិចរបស់គេមិនអន់ជាង Kong Sayam នោះទេ។

សម្រាប់ឯការជួបគ្នារវាង ភី អាយអេ (PIA) វិញអ្នកប្រដាល់រូបនេះ ធ្លាប់មកប្រកួតនៅស្រុកខ្មែរបានម្តង ហើយសមត្ថ ភាពគេប៉ុណ្ណាៗនោះក៏មិនមាន នរណាដឹងដែរ តែលោកញៀន សុធី ដែលជាអ្នកគ្រប់គ្រងកម្មវិធីប្រដាល់ស្ថានីយទូរ ទស្សន៍ SEA-TV នោះបានអះអាថា អ្នកប្រដាល់ឆ្លងដែនរូបនេះមិនអន់ទេ ។

កីទ្បាករ ភី អាយអេ (PIA) (ឆ្វេង) ប្រកួតជាមួយនឹង កីទ្បាករ ង៉ែត រដ្ឋា (ស្តំា)

ការវាយចេញរបស់ ភី អាយអេ (PIA) ធ្ងន់ ទោះបី ភី អាយអេ មិនសូវ មានទេពកោសល្យប្រើកែងមែនតែ ស្នៀតជើង និងកណ្ដាប់ដៃរបស់ ភី អាយអេ មិនស្រួល ទប់ទល់នោះទេ រីឯ ង៉ែត រដ្ឋា វិញដែលជាអ្នកប្រដាល់ មានទម្ងន់ជើងធ្ងន់ជាមួយនឹងការវាយសម្រុកបានល្អផងដែរ ៕

Post a Comment

 
Top