ខ្សែបម្រើប្រយុទ្ធ Alexis Sanchez បានក្លាយជាតួឯករបស់ក្លិបកាំភ្លើងធំ Arsenal ក្នុងការប្រកួត Premier League យប់មិញនេះ បន្ទាប់ពីស៊ុតបញ្ចូលទី២គ្រាប់ម្នាក់ឯង ជួយឲ្យក្រុមរបស់លោក Arsène Wenger ឈ្នះលើ Hull City ៣-១ នៅ KC Stadium និងស្មើពិន្ទុគ្នាជាមួយនឹងក្រុមលេខ២ Manchester City។
១០នាទីដំបូងក្រុមភ្ញៀវកាំភ្លើងធំ បានគ្រប់គ្រងបាល់ដល់ទៅ៨៣% តែយ៉ាងណាមិនអាចរកគ្រាប់បំបែកពងមាន់បានទេ ពោលគឺត្រូវរង់ចាំដល់នាទី២៨ ទើប Sanchez ស៊ុតគ្រាប់ទី១ បានសម្រេច ក្រោយការទាត់បាល់ហ្វ្រីឃីតយ៉ាងល្អ។
នាទី៣៣ Aaron Ramsey បានថែម១គ្រាប់ទៀត ដោយការទាត់ប៉ះខ្សែការពារ និងចុងតង់ទី១ Sanchez ដដែល បានស៊ុតគ្រាប់ទី៣ ឲ្យ Arsenal ក្រោយការបញ្ចូនយ៉ាងល្អពី Ramsey។
យ៉ាងណាក្ដី នៅតង់ទី២ នាទី៥៦ Stephen Quinn បានតែតឲ្យក្រុមម្ចាស់ផ្ទះខ្លាធំ Hull បានតាម១គ្រាប់វិញ ដើម្បីបន្តក្ដីសង្ឃឹមតាមស្មើ ប៉ុន្តែលទ្ធផលនេះ បានបន្តរហូតដល់ចប់ការប្រកួត។ ហើយការបរាជ័យមួយនេះ បានធ្វើឲ្យ Hull លើក្រុមនៅតំបន់គ្រោះថ្នាក់តែ១ពិន្ទុប៉ុណ្ណោះ ដោយឈរនៅលេខ១៧ ខណៈដែលក្រុមលេខ១៨ Sunderland នៅសល់១ប្រកួតក្នុងដៃទៀត។
លទ្ធផលនេះមានន័យថា Arsenal នៅតែឈរតំណែងលេខ៣ដដែល ដោយមាន៧០ពិន្ទុស្មើនឹងក្រុម Manchester City ប៉ុន្តែនៅសល់១ប្រកួតក្នុងដៃទៀត ខណៈដែល Sanchez រកបានគ្រាប់បាល់ទី២៤ នៅរដូវកាលនេះ ក្នុងការបង្ហាញខ្លួនសរុប ៤៦ប្រកួត៕

Post a Comment