GuidePedia

0
ក្មេង​ស្រី​នៅ​ប្រទេស​អ៊ីតាលី​ម្នាក់ អរ​ពេក​រហូត​ដល់​យំ​បន្ទាប់​ពី​បាន​ជួប​ និង​ឱប​​កំពូល​កីឡាករ Cristiano Ronaldo ​អំឡុង​ពេល​ក្រុម​ Real Madrid ​ទៅ​ដល់​ទី​ក្រុង Turin ​ដើម្បី​ត្រៀម​ប្រកួត​ទល់​នឹង​ក្រុម​ Juventus ​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ UEFA Champions League ជើង​ទី​១។


កាល​ពី​ម្សិលមិញ​នេះ ក្រុម​យក្ស Real Madrid ​បាន​ធ្វើ​ដំណើរ​ដល់​ទីក្រុង Turin ​របស់​អ៊ីតាលី​ហើយ ខណៈ​ដែល​ពេល​នោះ មាន​អ្នក​គាំទ្រ​មិន​តិច​នោះ​ទេ ដែល​រង់​ចាំ​ទទួល​ពួកគេ​នៅ​ព្រលាន​យន្តហោះ។


ពេល​នោះ​ដែរ មាន​ក្មេង​ស្រី​ម្នាក់​សំណាង​ជាង​គេ ដែល​​អាច​រត់​មក​​​ជិត​ Ronaldo ​ហើយ​ក៏​បាន​សុំ​​ហត្ថលេខា ​​និង​មាន​ឱកាស​បាន​ឱប​ជាមួយ​ខ្សែ​ប្រយុទ្ធ​វ័យ​៣០​ឆ្នាំ​រូប​នេះ​​ទៀត​ផង។ ដោយ​មាន​ចិត្ត​រំភើប​រីករាយ​ពេក ​នារី​​ម្នាក់​នោះ​ទប់​ទឹក​ភ្នែក​មិន​ជាប់​នោះ​ទេ ពោល​គឺ​គ្រាន់​តែ​បាន​ឱប​ជាមួយ​ម្ចាស់​ពាន Ballon d’Or ​៣​សម័យ​នេះ​ភ្លាម ក៏​ហូរ​ទឹក​ភ្នែក​មក​ភ្លាម​តែ​ម្ដង។

ចង់​ដឹង​ថា​ទិដ្ឋភាព​នា​ពេល​នោះ រំជើប​រំជួល​យ៉ាង​ណា​នោះ​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា៖

Post a Comment

 
Top