ក្រុមអធិរាជស Real Madrid នៅតែតាមប្រកិតពីក្រោយក្រុមអ្នកមានបុណ្យ FC Barcelona បន្ទាប់ពីកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ធ្វើបានហ៊ែតទ្រីកយកឈ្នះលើក្រុមម្ចាស់ផ្ទះ Sevilla ដោយលទ្ធផល ២-៣។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ក្នុងជំនួបនេះ គឺពីរគ្រាប់របស់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Ronaldo រកបានក្នុងចន្លោះពេលមិនដល់ពីរនាទីផង។
ក្រុម Real Madrid ជាអ្នកបើកការនាំមុខមុនលើក្រុមម្ចាស់ផ្ទះ Sevilla នៅនាទីទី៣៦ ដោយកីឡាករ Ronaldo ជាអ្នកតែតបញ្ចូលទី។ រំលងបានមួយនាទី ពោលគឺនៅនាទីទី៣៧ កីឡាករ Ronaldo ដដែល បានស៊ុតបន្ថែមមួយគ្រាប់ទៀតឲ្យក្រុមអធិរាជស។ ជិតបញ្ចប់តង់ទីមួយទៅហើយ កីឡាករ Sergio Ramos បានបង្កកំហុសក្នុងតំបន់គ្រោះថ្នាក់ ធ្វើឲ្យក្រុម Sevilla មានឱកាសស៊ុតបាល់ពិន័យ ១១ម៉ែត្រ តាមពីក្រោយវិញ ១-២។
ចូលដល់តង់ទីពីរ នាទីទី៦៨ កីឡាករ Ronaldo រកបានគ្រាប់បាល់ហ៊ែតទ្រីករបស់ខ្លួន ដោយការតែតបញ្ចូលទី ក្រោយកីឡាករ Gareth Bale លើកបាល់ចូលតំបន់គ្រោះថ្នាក់។ រហូតដល់នាទីទី៧៩ ក្រុមម្ចាស់ផ្ទះរកបានមួយគ្រាប់វិញ និងបន្តរហូតដល់ចប់ការប្រកួតដោយលទ្ធផល ២-៣។
ជ័យជម្នះមួយនេះ បានធ្វើឲ្យក្រុម Real Madrid នៅតែបន្តតាមប្រកិតពីក្រោយក្រុមកំពូលតារាង Barcelona។ ក្រុម Real Madrid ឆ្លងកាត់ ៣៥ប្រកួត មាន ៨៥ពិន្ទុ ឯក្រុមកំពូលតារាង Barcelona ឆ្លងកាត់ ៣៥ប្រកួត មាន ៨៧ពិន្ទុ លើសក្រុម Real Madrid ២ពិន្ទុ។ ក្រុម Barcelona នៅមាន ៣ប្រកួតទៀតក្នុងដៃ ដោយត្រូវប៉ះជាមួយក្រុម Real Sociedad (ក្នុងដី), Atletico Madrid(ក្រៅដី) និង Deportivo (ក្រៅដី)។ ចំណែកឯក្រុម Real Madrid នៅសល់ ៣ប្រកួតដូចគ្នា ដោយត្រូវប៉ះជាមួយក្រុម Valencia (ក្នុងដី), Espanyol (ក្រៅដី) និង Getafe (ក្នុងដី)៕

Post a Comment