GuidePedia

0
“ខ្ញុំគិតថា ខ្ញុំនឹងឈ្នះនៃការប្រកួតនេះ ខណៈដែលគាត់វាយចូលដ៏តិចតួចបំផុត” នេះគឺជាសម្តីរបស់ស្តេចប្រដាល់ជនជាតិហ្វីលីពីន Manny Pacquiao ។


Pacquiao បានបញ្ជាក់បន្ថែមប្រាប់គេហទំព័រ Time ថា “តាមការប្រកួតជាក់ស្តែង ខ្ញុំសង្ឃឹមនឹងឈ្នះពិន្ទុ Floyd ហើយ ជាមួយនឹងការវាយចេញបានច្រើន និងចំ គោលដៅទៀតផង ថែមទាំងរុញគាត់ដល់ខ្សែសង្វៀនស្ទើរតែគ្រប់ទឹក ស្រប ពេលដែលគាត់បានត្រឹមតែថយក្រោយ និងគេចតែប៉ុណ្ណោះ តែលទ្ធផលចេញមក វាផ្ទុយស្រឡះទៅវិញ ។ ពិតជាគួរឲ្យ សោកស្តាយខ្លាំងណាស់” ។

សូមបញ្ជាក់ដែរថា នេះជាការចាញ់ដោយចម្រូងចម្រាសជាលើកទី២របស់ Pacquiao នៅទឹកដីអាម៉េរិក ក្រោយលើកទី១ Pacquiao ក៏បានចាញ់កីឡាករ អាម៉េរិកនៅទីនេះដូចគ្នា Timothy Bradley កាលពីឆ្នាំ ២០១២ ថែមទាំងបានរបូត ខ្សែក្រវាត់ WBO ថែមទៀតផង មុនពេលសងសឹកបានមកវិញ ដោយ ឈ្នះពិន្ទុ ដាច់ នៅប្រទេស ចិនទឹកដីកណ្តាល ។

ដូចគ្នានេះដែរ សម្រាប់កីឡាករអាម៉េរិក Floyd Mayweather ដែលរក្សាប្រវត្តិមិនចាញ់ចំនួន៤៨ដងក្នុងទឹកដីដោយពិន្ទុ ទាំងប្រផិតប្រផើយជាឯកច្ឆ័ន ១១៨-១១០ ១១៦-១១២ និង ១១៦-១១២ ពីសំណាក់ចៅក្រមអាម៉េរិកទាំង៣ក៏បានឲ្យ ដឹងដែរថា “ខ្ញុំគ្រាន់តែអ្នកវាយ មិនមែនជាអ្នកដាក់ពិន្ទុនោះទេ ។ ដូច្នេះ ការ កំណត់ចាញ់-ឈ្នះមានតែចៅក្រមតែប៉ុណ្ណោះ ហើយខ្ញុំក៏បន្តមោទនភាពបន្ថែមទៀតដែរ” ។


យ៉ាងណាក៏ដោយ តាមរយៈការទស្សនាផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍នរណាៗក៏កាត់សេចក្តីថា Pacquiao នឹង ឈ្នះការប្រកួតនេះជាប្រាដក តែក៏មាន ចំណុច កត់សម្គាល់មួយចំនួនដែរថា តាំងពីទឹកទី១ដល់ទឹកទី៣ Floyd បានវាយ ចូលច្រើនជាង និងបន្តធ្វើបានល្អដដែលនៅទឹកដីទី១០ និងទឹកទី១១ ខណៈដែល Pacquiao វាយចេញបានច្រើនជាង និងដើរចូលរហូត ស្របពេលដែល Floyd បានតែរង និងសងវិញដោយដៃឆ្វេងតិចតួចប៉ុណ្ណោះ តែមិនបានបង្កឲ្យ នរណា ម្នាក់ មានស្លាកស្នាម ឬក៏បែកឡើយក្នុងការប្រកួតចំនួន១២ទឹកពេញប្រដាល់សកលប្រចាំសតវត្សរ៍ ឆ្នាំ ២០១៥ នេះប្រភេទទម្ងន់ ៦៦.៥ គីឡូក្រាម ដែលមានទឹកប្រាក់ រហូត ដល់ ទៅ ៣៩០ លានដុល្លារអាម៉េរិកឯណោះ ៕

Post a Comment

 
Top