GuidePedia

0
គ្រូបង្វឹកក្លឹបហង្សក្រហម Liverpool លោក Brendan Rodgers បានថ្លែងយ៉ាងអស់សង្ឃឹមថា រូបលោកនឹងចាកចេញ ពីទឹកដីកីឡដ្ឋាន Anfield ភ្លាម ប្រសិន បើម្ចាស់ក្លឹបរបស់អង់គ្លេសមួយនេះអនុញ្ញាតឲ្យទៅនោះ បន្ទាប់ពីរូបគាត់ដឹកនាំមិនបានល្អសោះ នៅរដូវកាលឆ្នាំ ២០១៤-២០១៥ នេះ ។


អ្នកចាត់ការជនជាតិអៀរឡង់ខាងជើងខាងលើបានថ្លែងប្រាប់គេហទំព័រ BBC បន្ថែមថា “ខ្ញុំតែងតែនិយាយថា ខ្ញុំនឹងចាក ចេញ ប្រសិនបើម្ចាស់ ក្លឹបអនុញ្ញាត ក្នុង ខណៈដែលខ្ញុំក៏បានទទួលស្គាល់ពីសមត្ថភាពដឹកនាំដ៏អន់បំផុតនារដូវកាលនេះ ដែរ ជាពិសេសគឺចំពោះលទ្ធផល៩ប្រកួតចុងក្រោយ លេងឈ្នះតែ២ប្រកួតគត់ ។

វាមានរឿងជាច្រើនដែលបានកើត ឡើងនារដូវកាលនេះ ដែល ធ្វើឲ្យការងាររបស់ខ្ញុំលំបាក ខុសប្លែកគ្នាទាំងស្រុងកាលពីរដូវកាលមុនបូករួមជាមួយ កីឡាករសំខាន់ Daniel Sturridge និងខ្សែប្រយុទ្ធ Luis Suarez តែម្តង” ។

គ្រូបង្វឹកវ័យ៤២ឆ្នាំរូបបានបន្ថែមទៀតថា រូបលោកពិតជាធ្វើឲ្យអ្នកគាំទ្រអស់សង្ឃឹមខ្លាំងណាស់ ហើយក៏មិនរំពឹងថា ពួក គេអនុគ្រោះឲ្យគាត់ផងដែរ ជាពិសេសគឺ ដឹក នាំចាញ់ស្ពឹកមុខក្រោមថ្វីជើងរបស់ក្រុមម្ចាស់ផ្ទះ Stoke City ៦-១ យប់មិញក្នុង១ប្រកួតចុងក្រោយ ដែលនេះជាលើកទី១ហើយក្នុងរយៈពេល៥២ឆ្នាំដែល Liverpool របូតគ្រាប់បាល់ច្រើនបំផុតនៅ Premier League ។

តឹកតាងទាំងនេះបានធ្វើឲ្យកៅអនាគតរបស់លោក Rodgers ដឹកនាំក្រុមលេងនៅ Premier League ស្ថិតក្នុងភាពមិន ច្បាស់ ហើយក៏អាចជាពេលចុងក្រោយ ផងដែរ ខណៈដែលកិច្ច សន្យារយៈពេល៣ឆ្នាំផុតកំណត់នៅឆ្នាំ២០១៥នេះ ។


សូមបញ្ជាក់ដែរថា Liverpool លេងធ្លាក់ជើងទាល់តែមែនទែននារដូវកាលនេះ ក្រោយពេលអត់ពីកីឡាករខ្សែប្រយុទ្ធ Luis Suarez ដែលបានលក់ទៅឲ្យក្លឹប អេស្ប៉ាញ FC Barcelona ក្រោយបញ្ចប់ World Cup 2014 នៅប្រទេសប្រេ ស៊ីល និងការញាំញីទៅដោយរបួស យ៉ាងខ្លាំងក្លារបស់កីឡាករអង់គ្លេស Daniel Sturridge និងលេងក្នុងជាក្រុមជម្រុះ នៃពានរង្វាន់ប្រចាំទ្វីបអឹរ៉ុប UEFA Europa League រដូវកាលឆ្នាំ២០១៥-២០១៦ ក្រោយបញ្ចប់ទៅដោយចំណាត់ ថ្នាក់លេខ៦ ដោយរកបានតែ៦២ពិន្ទុពី៣៨ប្រកួត ឈ្នះ១៨ ស្មើ ៨ និងចាញ់១២ប្រកួត ៕

Post a Comment

 
Top