GuidePedia

0
កាល​ពី​ម្សិលមិញ​នេះ Manny Pacquiao ​បាន​និយាយ​បដិសេធ​ចំពោះ​រឿង​ដែល​ថា ​រូប​គេ​នឹង​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​ហ្វីលីពីន ពេល​ចូល​និវត្តន៍​ពី​កីឡា​ប្រដាល់។


កាល​ពី​ម្សិលមិញ​នេះ Pacquiao ​បាន​ត្រលប់​មក​ដល់​ប្រទេស​ហ្វីលីពីន​វិញ​ហើយ បន្ទាប់​ពី​វះកាត់​របួស​សាច់​ដុំ​ស្មា​បាន​យ៉ាង​ជោគជ័យ​នៅ​អាមេរិក។ ចំពោះ​ការ​មក​ដល់​វិញ​នេះ​ដែរ កីឡាករ​វ័យ​៣៦​ឆ្នាំ​រូប​នេះ​បាន​និយាយ​ប្រាប់​ទៅ​អ្នក​គាំទ្រ​របស់​ខ្លួន​ថា “ចាប់​ពី​ពេល​នេះ​ទៅ ខ្ញុំ​មិន​ទាន់​គិត​ពី​រឿង​ឡើង​ប្រកួត​អី​ទៀត​នោះ​ទេ។

ខ្ញុំ​ត្រូវ​សម្រាក​ព្យាបាល​របួស​នេះ​ឱ្យ​ជា​សះស្បើយ​ ១០០%​សិន។ ចំពោះ​រឿង​ឈរ​ឈ្មោះ​ធ្វើ​ជា​ប្រធានាធិបតី​វិញ ខ្ញុំ​សូម​បដិសេធ​ហើយ។ ខ្ញុំ​មិន​ដែល​គិត​ទេ​ថា ខ្ញុំ​ចង់​បាន​តំណែង​នេះ។ អ្វី​គ្រប់​យ៉ាង​ដែល​ខ្ញុំ​ធ្វើ​សម្រាប់​ប្រជាជន​ហ្វីលីពីន គឺ​មិន​ដែល​ចង់​បាន​ការ​តប​ស្នង​ឡើយ”។


គួរ​រំលឹក​ថា របួស​របស់ Pacman ​នេះ​គឺ​ត្រូវ​ប្រើ​ពេល​ព្យាបាល​រហូត​ដល់​ទៅ​៩​ខែ​ឯ​ណោះ ហើយ​ខណៈ​ពេល​ព្យាបាល​របួស​នេះ​ដែរ មាន​មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ថា កីឡាករ​រូប​នេះ​អាច​នឹង​ប្រើ​ពេល​នេះ​ដើម្បី​ដើរ​ធ្វើ​នយោបាយ​សិន ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព​ទៀត​ផង៕ ​

Post a Comment

 
Top