ខ្សែប្រយុទ្ធ Thomas Muller របស់ក្រុម Bayern Munich បានបង្ហើបប្រាប់ថា ខ្លួនមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងអ្នកចាត់ការក្រុម Manchester United លោក Louis van Gaal ដែលធ្វើឲ្យមតិជាច្រើនយល់ថា បិសាចក្រហមអាចនឹងមានសង្ឃឹម ដើម្បីទិញយកកីឡាករអាល្លឺម៉ង់រូបនេះ មកកាន់ Old Trafford។
Muller គឺជាកីឡាករម្នាក់ ដែលទាក់ទងនឹងការផ្ទេរទៅកាន់ Man Utd នៅរដូវដោះដូរកីឡាករ នាពេលខាងមុខនេះ ហើយតារាឆ្នើម World Cup រូបនេះ ក៏ធ្លាប់លេងឲ្យក្រុមលោក Van Gaal ដែរ កាលពីអ្នកចាត់ការសញ្ជាតិហុល្លង់ នៅដឹកនាំក្រុម Bayern។
ខ្សែប្រយុទ្ធវ័យ២៥ឆ្នាំ បានប្រាប់ដល់ Independent ថា៖ “Louis van Gaal និងខ្ញុំមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្នា ដូចជាកីឡាករ និងអ្នកចាត់ការ ដូច្នេះវាមិនមែនជារឿងសំងាត់ទេ សម្រាប់អ្នករាល់គ្នា។ យ៉ាងណាក្ដី ខ្ញុំនៅជាប់កិច្ចសន្យាជាមួយក្លិប Bayern រហូតដល់ឆ្នាំ២០១៧”។
Muller បានស៊ុតបញ្ចូលទី១គ្រាប់ រួមចំណែកជួយឲ្យ Bayern ឈ្នះលើ Porto ៦-១ ក្នុងការប្រកួត Champions League វគ្គ៨ក្រុម ជើងទៅ២នៅ Allianz Arena កាលពីចុងខែមុន ហើយក៏សង្ឃឹមថា នឹងអាចស្វែងរកគ្រាប់បានទៀត ក្នុងការប្រកួតជើងទី២ ទល់នឹង Barcelona យប់នេះផងដែរ៕

Post a Comment