GuidePedia

0
Bayern Munich ក្រោយពីត្រូវបាន Barcelona ផ្ដួលជើងទីមួយ ក្នុងទឹកដីអេស្ប៉ាញ ក្រោមលទ្ធ​ផល ៣-០ មក ទំនងដូចជា​មានភាព ក្រែងញញើត នឹងជំនួប ជើង ទី ២ នៅក្នុងទឹកដីតរបស់ខ្លួន ក្នុងព្រឹត្ដការណ៍ Champions League ។


កីឡាករ Rafinha ជើងការពារ របស់ក្រុម Bayern Munich បានត្រៀមក្បួនទប់ស្កាត់ជើងប្រយុទ្ធដ៏សំខាន់របស់ Barcelona តែមួយគត់គឺកីឡាករ Messi ដែល ធ្លាប់បំប៉ើង សំណាញ់ទីរបស់ ខ្លួន ២ គ្រាប់ផ្ទួនៗក្នុងទឹកដីខាងក្រៅផ្ទះកាលពីជើងទី ១ ។

ទន្ទឹមនឹងការអះអាងនេះ កីឡាករបានទទួចថា Messi គឺជាកីឡាករដែល គ្រោះថ្នាក់បំផុត ដូចអ្វីដែលអ្នករាល់គ្នាបានដឹងរួចមកហើយ។ គាត់អាច មើលដឹងនឹង កំណត់ជោគវាសនាបាល់បាន​ល្អណាស់ ខណៈដែលគាត់កំពុងចូលលេង ។ ដូច្នេះមធ្យោបានដែលល្អ មានតែរកវិធីណាអាច ទប់ស្កាត់ជើង​ប្រយុទ្ធរូបនេះឲ្យបាន ។

Barcelona ក្រៅពី Lionel Messi នៅមាន ខ្សែប្រយុទ្ធលំដាប់កីឡាករ​ ២ រូបទៀតគឺ Neymar និង Luis Suarez ដែលពួកគេទាំងពីរ ក៏សុទ្ធតែធ្លាប់សម្រេច ជោគ ជ័យឲ្យក្រុម មិនតិចនោះដែរ កាលពីប្រកួតកន្លងមក។ ប្រភពព័ត៌មានបានទទួចទៀតថា ជារឿងមួយពិបាកខ្លាំងណាស់ ដែលការប្រកួត ត្រូវប៉ះជាមួយក្រុមដែល​មានកីឡាករខ្លាំងដូច្នេះ ប៉ុន្ដែទោះជាយ៉ាងណា ការប្រកួតមួយនេះ គឺជាឱកាសចុងក្រោយ Bayern Munich​ ហើយ ដូច្នេះត្រូវតែខិតខំឲ្យអស់ពីសមត្ថភាព ដើម្បី ដណ្ដើមយក ជ័យជំនះមកវិញ​។


គូរបញ្ជាក់ផងដែរថា Bayern munich នឹងប៉ះជាមួយ Barcelona នៅរាត្រីស្អែកនេះ នៅក្នុងទីលានប្រកួត​ Allianz Arena ក្នុងទឹកដីអាល្លឺម៉ង់ ។

Post a Comment

 
Top