GuidePedia

0
ថ្នាក់ដឹកនាំក្រុម​ Chelsea លោក Jose Mourinho ទទួលបានការកោតសរសើរ និងគាំទ្រជាខ្លាំង​ពី ពីសំណាក់អតីតកីឡាករឆ្មើមជម្រើសជាតិ អាហ្សង់ទីន គឺលោក Diego Maradona ថាពិតជាមានសមត្ថភាព ខ្លាំង​ជាង លោក​ Pep Guardiola​​​​​​​​ ប្រធានក្លឹប Bayern Munich។


ប្រវត្ដិនៃការជោគជ័យ ដែលធ្លាប់មានក​ន្លងមក របស់ថ្នាក់ដឹកនាំក្រុម​នីមួយ មិនត្រូវបានលាក់បាំងជិតនោះទេ​ យ៉ាងណាមិញ លោក Diego Maradona​ បានលាតត្រដាងពីភាពផ្សេងគ្នានៃការដឹកនាំក្រុម រវាងលោក Jose Mourinho និង Pep Guardiola ។

Pep Guardiola ក្លាយជាអ្នកគ្រប់គ្រងក្នុងក្លឹប Bayern Munich តាំងពីឆ្នាំ ២០១៣ មកម្ល៉េះ ដោយធ្លាប់ដឹកនាំ​ដឹកនាំក្រុម អាចរកជោគជ័យបានដល់ទៅ ២ ដងក្នុងទឹកដីរបស់ខ្លួន។ ប៉ុន្ដែក្ដីស្រលាញ់របស់ Diego Maradona គឺមានតែ លោក Mourinho នោះទេ។

Diego Maradona បានបន្ដទៀតថា Mourinho គឺជាថ្នាក់ដឹកនាំ ដែលគ្រោះថ្នាក់បំផុត​ គ្រប់ការប្រកួត ។ គាត់​តែងតែដឹងពីទម្រង់លេង យុទ្ធសាស្រ្ដនៃការប្រកួត ហើយមិនត្រឹម​តែប៉ុណ្ណោះ អាចមើលដឹងពីអី​ដែល ដៃគូរប្រកួត ចង់បង្ហាញទៀតផង ។


សម្រាប់ការប្រកួតក្នុងរដូវកាល Premier League នេះ លោក Mourinho បានដឹកនាំក្រុម Chelsea​ ឲ្យសម្រេចបានជោគជ័យស្ទើតែទាំងស្រុងទៅហើយ ហើយក៏ត្រៀម​ខ្លួនលើកពាន បណ្ដើរដែរ ។

Post a Comment

 
Top