GuidePedia

0
ក្ដី​សង្ឃឹម ​Top 4 ដើម្បី​បាន​លេង​ UEFA Champions League ​របស់​ក្រុម​ Liverpool បាន​បាត់​បង់​ទាំង​ស្រុង​ហើយ បន្ទាប់​ពី​​មិន​អាច​យក​ឈ្នះ​លើ​ Chelsea ​បាន ដោយ​បាន​ត្រឹម​​ស្មើ ១-១ នៅ​ Stamford Bridge ​កាល​ពី​យប់​មិញ។


បើក​ការ​ប្រកួត​បាន​៥​នាទី​ ខ្សែ​ការពារ John Terry ​បាន​តែត​ឲ្យ​ក្រុម​ជើង​ឯក​ថ្មី​ នាំ​មុខ​មុន ខណៈ​ដែល​​ប៉ុន្មាន​នាទី​ក្រោយ​មក Philippe Coutinho ​របស់​ Liverpool មាន​ឱកាស​​ស៊ុត​ពីរ​បី​ជើង​ដែរ ប៉ុន្តែ​ត្រូវ​បាន​ខ្សែ​ការពារ​រារាំង​បាន។ ការ​ប្រកួត​បន្ត​រហូត​ដល់ ចុង​តង់​ទី​១ នាទី​៤៤​ ទើប​ប្រធាន​ក្រុម​ហង្ស​ក្រហម Steven Gerrard តែត​បាន​គ្រាប់​ស្មើ ១-១ វិញ ហើយ​លទ្ធផល​នេះ​ បាន​បន្ត​រហូត​ដល់​ចប់​ការ​ប្រកួត។

លទ្ធផល​នេះ​ មាន​ន័យ​ថា​ក្រុម​របស់​លោក​ Brendan Rodgers ​គឺ​​​តាម​ពី​ក្រោយ​ក្រុម​លេខ​៤ Manchester United ចំនួន​៦​ពិន្ទុ ខណៈ​ដែល​សល់​ការ​ប្រកួត​តែ​២​លើក​ទៀត​ប៉ុណ្ណោះ​នឹង​ចប់​រដូវ​កាល ហើយ​គ្រាប់​បាល់​ចំណេញ​ (goal difference) Man Utd លើ​ដល់​ទៅ​១៤​គ្រាប់​ឯណោះ៕





​​​លទ្ធផល​ Premier League ទាំង​អស់​យប់​មិញ​គឺ៖


តារាង​ពិន្ទុ៖

Post a Comment

 
Top