GuidePedia

0
ដោយទទួលបានជោគជ័យ និងទទួលបានការគាំទ្រយ៉ាងច្រើនក្នុងកម្មវិធីប្រដាល់ដណ្ដើមខ្សែក្រវាត់គូបូតាចំនួន ២លើកកន្លងទៅ ក្រុមហ៊ុនគូបូតា ក៏បានសហការ សារ ជា ថ្មីជាមួយសហព័ន្ធកីឡាប្រដាល់កម្ពុជា និងស្ថានីយ៍ទូរទស្សន៍បាយ័ន ដោយសម្រិតសម្រាំងយកកីឡាករជើងខ្លាំងចំនួន ៨រូប ចូលរួមប្រកួតដណ្ដើមខ្សែ ក្រ វាត់ «ជើងឯកប្រដាល់លេខ១ គូបូតា វគ្គខ្លាំងប៉ះខ្លាំង» លើកទី៣ ដែលធ្វើឡើងនៅលើសង្វៀនបាយ័នរោងសៀក នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៥នេះ ។


ពិធីបើកការប្រកួតវិលជុំ និងសន្សំពិន្ទុនៃព្រឹត្តិការណ៍ដ៏អស្ចារ្យខាងលើ មានការចូលរួមដោយលោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា លោក ឆាលឺម ឆៃគីទីប៊ុនតន អគ្គនាយកក្រុមហ៊ុនគូបូតាកម្ពុជា លោក នាង ស៊ីវុត្ថា តំណាងរបស់ស្ថានីយ៍ទូរទស្សន៍បាយ័ន ហើយក៏មានការចូលរួមពីសំណាក់អ្នកគាំទ្រវិស័យ កី ឡាប្រដាល់កម្ពុជាយ៉ាងច្រើនកុះករផងដែរ ។ ចំពោះកីឡាករជើងខ្លាំងទាំង ៨រូប ដែលត្រៀមខ្លួនអង្រួនសង្វៀនរោងសៀកនោះរួមមានកីឡាករ ទឹម សាន្ដ, លួន សុខខេង, សរ រាជសីហ៍, ចៅ ផលឌឿន, សូយ យក្សតឿ, អ៊ុំ ចំរើន, ផល សុផាត និងកីឡាករ ឯម ខ្លឹមខ្មៅ ។

លោក ពេជ្រ អំបូពង្ស អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនគូបូតាកម្ពុជា បានលើកឡើងក្នុងសន្និសីទបើកការប្រកួតជាផ្លូវការ នៅរសៀលថ្ងៃនេះថាប្រដាល់គឺជាកីឡា ដ៏មានសក្ដានុពល ដែលប្រជាពលរដ្ឋខ្មែរ និងជនបរទេសនិយមគាំទ្រ ហេតុនេះទើបក្រុមហ៊ុនគូបូតា សម្រេចចូលរួមជាមួយសហព័ន្ធកីឡាប្រដាល់កម្ពុជា ដើម្បីជា ការលើកស្ទួយវិស័យកីឡាប្រដាល់ឲ្យកាន់តែល្បីល្បាញទៅកាន់ពិភពលោក ។ ជាពិសេសកម្មវិធីនេះ ត្រូវរៀបចំឡើង ដើម្បីរួមចំណែកលើកស្ទួយ និងថែរក្សា ក្បាច់គុណបុរាណខ្មែរ ដែលបុព្វបុរសខ្មែរបានបន្សល់ទុកជាយូរឆ្នាំមកហើយ ។

លោក តែម ម៉ឺន បានមានប្រសាសន៍ឲ្យដឹងដែរថា ពិតណាស់ កម្មវិធីដែលអាចដំណើរការទៅល្អ ក៏អាស្រ័យលើអ្នកឧបត្ថម្ភដែរ ជាក់ស្ដែងពេលនេះ ការចូលរួមគាំ ទ្រ ពីក្រុមហ៊ុនគូបូតា មិនត្រឹមតែធ្វើឲ្យការប្រកួតប្រដាល់ដណ្ដើមខ្សែក្រវាត់គូបូតាទទួលបានជោគជ័យ និងបម្រើរដល់អារម្មណ៍ទស្សនិកជននោះទេ ប៉ុន្ដែក៏ជា ផ្នែកមួយ ដើម្បីពង្រឹងវិស័យកីឡាប្រដាល់កម្ពុជាឲ្យកាន់តែរីកចម្រើនផងដែរ ។ ប៉ុន្ដែអ្វីដែលសំខាន់លោកសូមឲ្យកីឡាករគ្រប់រូប ដែលចូលរួមត្រូវប្រកួត ឲ្យអស់ ពីសមត្ថភាពរៀងៗខ្លួន ទើបកម្មវិធីរៀបចំទៅមានតម្លៃ និងមានអ្នកគាំទ្រកាន់តែច្រើនឡើងៗបន្ថែមទៀត ។


សូមរំឮកដែរថា សម្រាប់ការប្រកួតកីឡាប្រដាល់ដណ្ដើមខ្សែក្រវាត់គូបូតា ២លើកកន្លងទៅ កាលពីលើកទី១ ក្នុងការប្រកួតប្រភេទទម្ងន់ ៥៧គីឡូក្រាម ជើងឯក បានទៅកីឡាករ ម៉ន លីហ៊ួ និងលើកទី២ ដែលប្រកួតលើប្រភេទទម្ងន់ ៦៥គីឡូក្រាម ជើងឯកបានទៅកីឡាករ ថៃ ប៊ុនហាន ។ អញ្ចឹមសូមរង់ចាំទស្សនា ទាំងអស់ គ្នា ដើម្បីជ្រាបថា តើការប្រកួត «ជើងឯកប្រដាល់លេខ១ គូបូតា វគ្គខ្លាំងប៉ះខ្លាំង» លើកទី៣នេះ ជើងឯកនឹងធ្លាក់ទៅកីឡាករណា?

Post a Comment

 
Top