GuidePedia

0
នៅថ្ងៃសៅរ៍ ទី៣០ខែឧសភា ឆ្នាំ ២០១៥ ចុងខែនេះ ស្ថានីយទូរទស្សន៍អប្សរាសហការឧបត្ថម្ភ ដោយណា ហ្គាវើល ដើម្បីរៀបចំការប្រកួតប្រដាល់ក្បាច់គុនបុរាណ ខ្មែរជាលក្ខណៈអន្តរជាតិនៅលើសង្វៀនអប្សរា ដោយមានអ្នក ប្រដាល់កម្ពុជា២រូប ត្រូវស្វាគមន៍អ្នកប្រដាល់ជើងខ្លំាងមកពីថៃ២រូបដូចគ្នា ។ មឿន សុខហ៊ុច និង សារឿន ចាន់ ប៉ះជើងខ្លំាងថៃនៅលើសង្វៀនអប្សរាចុងខែនេះ


អ្នកប្រដាល់ មឿន សុខហ៊ុច ក្លឹបពុទ្ធសេរីវង្សកីឡា ប៉ះអ្នកប្រដាល់ថៃ Phan Savan ទម្ងន់ ៦៧ គ.ក្រ ។ លោក សុខ សំណាង អ្នកផ្គូផ្គងប្រចាំអប្សរាឲ្យដឹងថា Phan Savan នេះជាជើងខ្លាំងនៅស្រុកថៃ ទោះជាយ៉ាងណាអ្នកប្រដាល់ថៃ រូបនេះមិនប្រាកដថា អាចយកឈ្នះ មឿន សុខហ៊ុច នោះឡើយ ព្រោះថា ពុទ្ធ ហ៊ុច ក៏ជាជើង ខ្លាំងរបស់កម្ពុជាដែរ ហើយថែមទាំងធ្លាប់បំបាក់ថៃអស់ប្រមាណ១៥នាក់មកហើយ ។

ចំពោះអ្នកប្រដាល់ សារឿន ចាន់ ក្លឹបង្ក្រាបគ្រឿងញៀនត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ Teuy Sositkiutom ទម្ងន់៥១ គ.ក្រហើយ សារឿន ចាន់ ជាអ្នកប្រដាល់ មួយ រូប ដែលមានផ្លែវាយ និងចលនារហ័សរហួនណាស់ ។ លើសង្វៀនអ្នកប្រដាល់រូបនេះពុំដែលទុកឱកាសឲ្យគូប្រកួតឡើយ ទោះបីគូប្រកួតខ្លាំងជាងគេក៏ដោយ ដោយតែងតែរិះរកគ្រប់វិធីដើម្បីវាយប្រហារលើគូប្រកួតជានិច្ច ។


ចំពោះអ្នកប្រដាល់ថៃ Teuy Sositkiutom វិញទោះបី Teuy Sositkiutom ពុំធ្លាប់មកប្រកួតនៅស្រុកខ្មែរក៏ពិតមែន តែ អ្នកប្រដាល់រូបនេះ ធ្លាប់ផ្តួលមិត្តរួមជាតិ ឲ្យសន្លប់ និងចុះចាញ់ជាច្រើននាក់ដែរ ។ Teuy Sositkiutom ជួបជាមួយសារឿន ចាន់ ទំនងជាស៊យច្រើនជាងហេងហើយ ដោយសារ សារឿន ចាន់ ប្រសិន បើមានឱកាសនោះគេនឹងផ្ដួលភ្លាមៗតែម្ដង មិនដែលទុកឲ្យគូប្រកួតមានដង្ហើមដកឡើយ ៕

Post a Comment

 
Top