GuidePedia

0
នា​រសៀល​ថ្ងៃទី​០៩​ ខែឧសភា ​ឆ្នាំ​២០១៥ ​នេះ​នៅ​ពហុ​កីឡដ្ឋាន​ខេត្តស្វាយរៀង​និង​មាន​រៀបចំ​ការប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​ស្វាយរៀង ខាប់ ដោយមាន​ក្រុមកីឡា​បាល់​ជាច្រើន​ក្រុម​មកពី​បណ្ដា​ស្រុក​ទាំង​៨ ក្រុង​ស្រុក​ទូទាំង​អស់​ក្នុង​ខេត្ត​ពិសេស​ក្រុម​សហភាព​សហព័ន្ធ​យុវជន​ក​ម្ព​ជា​តាម​ស្រុក​នានា​ចូលរួម​ប្រកួត​ផង​ដែរ​។


កម្មវិធី​ប្រកួត​ចាប់ផ្ដើម​ពី​ម៉ោង​១៦និង០០​នាទី​។​សូមបញ្ជាក់ថា ពហុ​កីឡដ្ឋាន​ខេត្តស្វាយរៀង​កសាង​ឡើង​វិញ​ដោយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជា ការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​លោក ឌី វិជ្ជា ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង​ចាប់​កសាង​ឡើងវិញ​កាលពី​ថ្ងៃទី​២៩​ខែ​មិនា​ឆ្នាំ​២០១៣​បាន​ហើយ​រួចរាល់​ថ្ងៃទី​៧​ខែមករា​ឆ្នាំ​២០១៥​ដោយមាន​វេទិកា​មាន​កៅអី​សម្រាប់​ទស្សនិកជន​អង្គុយ​ទស្សនា​ចំនួន​១៥០០​នាក់​ហើយ​ទីលាន​បាល់ទាត់​មាន​ដាំ​ស្មៅ​ស្អាត​មាន​បរិស្ថាន​ល្អ​មាន​ភ្លើង​ហ្វា​បំភ្លឺ​អាច​ធ្វើ​ប្រកួត​ពេលយប់​ក៏បាន​។ ​

ហើយ​ពហុ​កីឡដ្ឋាន​ខេត្តស្វាយរៀង​ធ្លាប់ធ្វើ​ការប្រកួត​ដណ្ដើម​ពានរង្វាន់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​មានការ​ប្រកួត​មិត្តភាព​លក្ខណ​អន្តរជាតិ​២​លើក​។​ការប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​ស្វាយរៀង ខាប់ ឆ្នាំ​២០១៥​នេះ​រៀបចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង​ថ្ងៃ​បើក​ការប្រកួត​ចាប់ពី​ថ្ងៃទី​៩​ខែឧសភា​ឆ្នាំ​២០១៥​វេលា​ម៉ោង​១៦និង​០០​នាទី​រសៀល​មាន​ប្រកួត​ពី​ប្រកួត​គូរ​ទី​១.​ក្រុមកីឡា​បាល់ទាត់​ធា​រី​បាវិត​ជួប​ប្រកួត​ជា មួយ​ក្រុមកីឡា​បាល់ទាត់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក​រំដួល​គូ​ទី​២.​ក្រុមកីឡា​បាល់ទាត់​យុវជន​ឃុំ​គោក​ព្រីង​ស្រុក​ស្វាយជ្រំ​ជួប​ប្រកួត​ជា មួយ​ក្រុមកីឡា​បាល់ទាត់​សៀង​ហៃ​រី​ស្សត​។

​ឆ្នង​កាត់​ការ​យ៉ាង​ស្វិតស្វាញ​ប្រកបដោយ​លក្ខ​ណះ​បច្ចេកទេស​រយៈពេល​៩០​នាទី​គូ​ទី​១.​រវាង​ក្រុមបាល់ទាត់​ធា​រី​បាវិត ​ដែលមាន​ឯកសណ្ឋាន​ អាវ​ខៀវ​ឆ្នូត​សរ​ក្រុម បាល់ទាត់​សស​យក​ស្រុក​រំដួល​ឯកសណ្ឋាន​អាវ​ពណ៌​ទឹកសមុទ្រ​ពូ​ល​A​ជា​លទ្ធផល​តង់​ទី​១​ក្រុមបាល់ទាត់​ធា​រី​បាវិត​ស៊ុត​បញ្ចូល​ទី​ក្រុមបាល់ទាត់​ទាត់​ ស ស ​យ ក ​ស្រុក​រំដួល​៦.០​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ សូ ពៅ ពាក់​លេខ​១៨​ចំនួន​៤​គ្រាប់​កីឡាករ​ប៊ុត ចាន់​រ៉ា​លេខ​៧១​គ្រាប់​និង​កីឡា​ករ អាង សារិត​១​គ្រាប់​។​ចំណែង​តង់​ទី​២​ក្រុមបាល់ទាត់​ធា​រី​បាវិត​ស៊ុត​ចូល​៣​គ្រាប់​បន្ថែម​ទៀត​ស៊ុត​ចូល​ដោយ​កីឡាករ​ប៊ុត ចាន់​រ៉ា​ពាក់​លេខ​៧.១​គ្រាប់​កីឡាករ ពុធ លី លេខ​១៦.១​គ្រាប់​និង​កីឡាករ ងួន តឿ លេខ​២ ១​គ្រាប់​ចំណែក​ក្រុមបាល់ទាត់​សស​យក​ស្រុក​រំដួល​ស៊ុត​ចូល​វិញ​១​គ្រាប់​ទាត់​ចូល​ទី​ដោយ​កីឡាករ​អ៊ុន ពុទ្ធា លេខ​១០​សរុប​លទ្ធផល​ទាំងពី​តង់​ក្រុម​ធា​រី​បាវិត​យកឈ្នះ​ក្រុម​សស​យក​ស្រុក​រំដួល​៩.១​។​

គូរ​ទី​២​រវាង​ក្រុមបាល់ទាត់​យុវជន​ឃុំ​គោក​ព្រីង​ស្រុក​ស្វាយជ្រំ​ ដែលមាន​ឯកសណ្ឋាន​អាវ​ពណ៌​ស​ប្រកួត​ជាមួយ​ក្រុមបាល់ទាត់​សៀង​ហៃ​រី​ស្សត​មាន​ឯក សណ្ឋាន ​អាវ​ពណ៌​លឿង​ឆ្នូត​ខ្មៅ​ចំពោះ​លទ្ធផល​គូ​ក្រោយ​ចាំ​ជូន​នៅ​ប្រកួត​ចប់​ម៉ោង​៧.៣០​នាទី​។​សម្រាប់​ថ្ងៃអាទិត្យ​ទី​១០​ខែឧសភា​ឆ្នាំ​២០១៥​មានការ​ប្រកួត​៤​ប្រកួត​គូរ​ទី​១.​ក្រុមបាល់ទាត់​មន្ទីរ​សុខាភិបាល​ខេត្ត​ជួប​ប្រកួត​ជាមួយ​ក្រុមបាល់ទាត់​គរុកោសល្យ​ចាប់​ប្រកួត​ពី​ម៉ោង​៧.៣០​នាទី​ដល់​ម៉ោ​៩.០០​ព្រឹក​គូរ​ទី​២.​ក្រុមបាល់ ទាត់​យុវជន​ព្រៃ​គគីរ​ជួប​ប្រកួត​ជាមួយ​ក្រុមបាល់ទាត់​ប៉ូលិស​ព្រៃ​វ​ល្លិ៍​ចាប់​ប្រកួត​ពី​ម៉ោង​៩.០០​ព្រឹក​រហូត​ម៉ោង​១០.៣០​នាទី​បាន​បញ្ចប់​។​


នា​រសៀល​ថ្ងៃ​ដដែល​នេះ​គូរ​ទី​៣.​ក្រុមបាល់ទាត់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក​ស្វាយជ្រំ​ជួប​ប្រកួត​ជាមួយ​ក្រុមបាល់ទាត់​Ling cui Fc​ចាប់​ប្រកួត​ពី​ម៉ោង​១៦.០០​ដល់​ម៉ោង​១៧.៣០​នាទី​គូរ​ទី​៤.​ក្រុមបាល់ទាត់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ក្រុង​បាវិត​ជួប​ប្រកួត​ជាមួយ​ក្រុមបាល់ទាត់​បក្សី​ស្វាយរៀង​ចាប់​ប្រកួត​ពី​ម៉ោង​១៧.៣០​នាទី​រហូតដល់​ម៉ោង​១៩.០០​នាទី​ទើបបាន​បញ្ចប់​ហេតុនេះ​សូម​គោរព​អញ្ជើញលោក លោកស្រី​ទស្សនិកជន​ដែល​ស្នេហា​និង​គាំទ្រ​វិស័យ​កីឡាបាល់ទាត់​ចូលរួម​ទស្សនា​ឲ្យ​បាន​ច្រើន​កុះករ​នៅ​ពហុ​កីឡដ្ឋាន​ខេត្តស្វាយរៀង​៕

Post a Comment

 
Top