GuidePedia

0
ស្ទើរមិនគួរឲ្យជឿ សម្រាប់ជំនួបមិត្តភាព មុនបើករដូវកាលថ្មីនៃ League កំពូលកម្ពុជា ឆ្នាំ២០១៥ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានលត់ក្លឹបក្រសួងការពារជាតិ យ៉ាងចាស់ដៃក្នុងលទ្ធផលបច្ចេកទេស ៩-២ នៅលើកីឡដ្ឋាន RSN កាលពីថ្ងៃទី០៩ ខែឧសភា ម្សិលមិញ ។

រូបភាពតំណាង

នេះជាលទ្ធផលប្រវត្តិសាស្ដ្រហើយ ទោះបីជាការ ប្រកួតលក្ខណៈមិត្តភាពជាតិក្ដី ព្រោះកន្លងមក ទាំងការប្រកួតផ្លូវការ និងជំនួបមិត្តភាពផ្សេងៗ ភ្នំពេញក្រោន ពុំធ្លាប់មានឱកាស រកគ្រាប់បាល់យក ឈ្នះក្លឹបក្រសួងការពារជាតិ ច្រើនដូច ពេលនេះទេ ជាក់ស្ដែងកាលពីជួបគ្នា ក្នុងវគ្គជម្រុះវិលជុំនៃពាន Metfone Cambodia League កាលពីឆ្នាំ២០១៤ កន្លងទៅជើងទី១ ភ្នំពេញក្រោន យកឈ្នះក្រសួងការពារជាតិត្រឹម ២-១ ហើយជើងទី២ ក៏ស្មើលទ្ធផលគ្នា ១-១ វិញ ។

ការប្រកួតកម្ដៅសាច់ដុំនេះ មិនត្រឹមតែជាការប្រកួត ដកស្រង់បទពិសោធន៍ គ្នាទៅវិញទៅមកនោះទេ លើសពីនេះក៏អាចឲ្យក្លឹបនីមួយៗ វាស់ស្ទង់សមត្ថភាពគូប្រ ជែង ដែលត្រៀមចូលរួមប្រកួតពាន League កំពូលផងដែរ ។ ដូច្នេះភ្នំពេញក្រោន ប្រហែលជាមិនពិបាក ដូចមុនទៀតឡើយសម្រាប់ជំនួបជាមួយក្រសួងការពារ ជាតិ ក្នុងព្រឹត្តិការណ៍ ផ្សេងៗ ជាពិសេសគឺការប្រកួតបាល់ទាត់ ជ្រើសរើសជើងឯកពាន Metfone Cambodia League រដូវកាលថ្មី ដែលនឹង ចាប់ផ្ដើមនៅ ខែ កក្កដាខាងមុខនេះ ៕

Post a Comment

 
Top