កំពូលមហាសេដ្ឋី នៅប្រទេសនីហ្សេរីយ៉ា លោក Aliko Dangote បានបញ្ជាក់ថា រូបលោកនៅតែមិនបោះបង់ចោល គោលបំណងរបស់ខ្លួនក្នុង ការទិញយកក្លឹបជើងខ្លាំងរបស់អង់គ្លេស Arsenal នោះឡើយ។
មហាសេដ្ឋីមានដើមកំណើត នៅទ្វីបអាហ្វ្រិកវ័យ៥៨ឆ្នាំរូបនេះ ធ្លាប់ផ្ដល់ទឹកប្រាក់ដល់ទៅ១៥.៥លានដុល្លារក្នុង ការទិញក្រុមកាំភ្លើងធំរួចម្ដងមកហើយនៅឆ្នាំ២០១០ ប៉ុន្តែសំណើរបស់លោកត្រូវបានបដិសេធទៅវិញ។
លោក Dangote បាននិយាយទៅកាន់ Bloomberg Business ថា៖" ខ្ញុំនៅតែមានសង្ឃឹម។ ហើយថ្ងៃមួយពួកយើងនិងត្រូវថ្លៃគ្នាមិនខាន។ខ្ញុំនឹងមិនបោះបង់ចោលនូវគោលគំនិតរបស់ខ្ញុំឡើយ។" លោកបានបន្តទៀតថា៖" ខ្ញុំគួរតែទិញវាទោះជាតម្លៃមើលទៅគួរអស់សំណើចតែលុយដែលខ្ញុំចំណាយពិតជាធ្វើឲ្យពួកគេបដិសេធមិនបាន។
Dangote ដែលជាអ្នកធ្វើជំនួញមានក្រុមហ៊ុនជាច្រើនក្នុងដៃដូចជា៖ រោងចក្រផលិតស៊ីម៉ង់ រោងចក្រផ្គត់ផ្គង់ស្ករសនិង វិនិយោគទុនប្រេង បាននិយាយថា គាត់នឹងពិចារណាពង្រីក ការរកស៊ីផ្ទាល់ខ្លួនឲ្យធំជាងមុនដើម្បីមកគ្រប់គ្រង់ក្លឹប Arsenal។
ទាក់ទងនឹងការពង្រីកការរកស៊ីរបស់លោកៗបានសង្កត់ធ្ងន់ថាខ្ញុំមានទ្រព្យសម្បត្តិជាង១៦.០០លានដុល្លារដែលត្រូវបង្កើនការវិនិយោគនៅឆ្នាំពីរបីឆ្នាំទៅមុខ ហើយឥលូវខ្ញុំចង់ឲ្យមុខរបររបស់ខ្ញុំស្ថិតក្នុងភាពពិតប្រាកដមួយ។
សូមបញ្ជាក់ផងដែរថា៖ មហាសេដ្ឋីរូបនេះជាអ្នកគាំទ្រក្លឹបកាំភ្លើងធំដ៏ស្មោះស្ម័គ្រ ប៉ុន្តែលោកក៏ធ្លាប់រិះគន់របៀបដឹកនាំរបស់លោក Arsene Wenger ផងដែរហើយបានបញ្ចេញចំណាប់អារម្មណ៍ថា លោក Wenger គួរតែប្ដូរយុទ្ធសាស្ត្រ និងតាកទិចខ្លះទើបបាន។បន្ថែមពីនេះរូបលោកបាន ព្រមានផងដែរថា ក្លឹបត្រូវការអ្នកដឹកនាំថ្មីទើបរីកចម្រើនជាងហ្នឹង។

Post a Comment