GuidePedia

0
ខ្សែ​ការពារ​ David Alaba ដែល​កំពុង​តែ​រង​របួស​ជង្គង់​មិន​អាច​ជួយ​ក្រុម​បាន​នោះ បាន​និយាយ​ថា​ក្រុម​របស់​ខ្លួន​ Bayern Munich នឹង​អាច​យក​ឈ្នះ​លើ​ Barcelona ៤-០ ​ក្នុង​ការ​ប្រកួត​ UEFA Champions League ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ជើង​ទី​២ នៅ​ Allianz Arena យប់​នេះ​បាន ​ហើយ​ជឿ​ថា​ខ្លួន​នឹង​អាច​ត្រឡប់​ជួយ​ក្រុម​បាន​វិញ សម្រាប់​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ។


២​គ្រាប់​របស់ Lionel Messi ​និង​១​គ្រាប់​ចុង​ម៉ោង​របស់ Neymar ​បាន​ជួយ​ឲ្យ​ក្រុម​កំពូល​តារាង​ La Liga ឈ្នះ​ ៣-០ កាល​ពី​ប្រកួត​ជើង​ទី​១ ដែល​​ធ្វើ​ឲ្យ​ក្រុម​របស់​លោក​ Pep Guardiola ​ត្រូវ​ការ​អព្ភូតហេតុ​ដ៏​អស្ចារ្យ ដើម្បី​អាច​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន​នៅ​យប់​នេះ។

Alaba ​ដែល​កំពុង​តែ​មាន​បញ្ហា​របួស​ជង្គង់ និង​មិន​អាច​ចូល​លេង​ក្នុង​ប្រកួត​យប់​នេះ​បាន នៅ​តែ​មាន​ជំនឿ​ថា​ក្រុម​របស់​ខ្លួន​មាន​សមត្ថភាព​គ្រប់​គ្រាន់ ដើម្បី​វាយ​បក​ទម្លាក់ Barca បាន និង​អាច​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ នា​ទីក្រុង​ប៊ែរឡាំង ដែល​នឹង​អាច​ប៉ះ​ Real Madrid ឬ Juventus។


កីឡាករ​វ័យ​២២​ឆ្នាំ​រូប​នេះ បាន​ប្រាប់​ដល់ AS ថា៖ “យើង​នឹង​ឈ្នះ​ ៤-០ ហើយ​ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​នឹង​អាច​ជា​ទាន់ ដើម្បី​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ទីក្រុង​ប៊ែរឡាំង”៕

ចុះ​ប្រិយ​មិត្ត​ជឿ​ថា Bayern ​អាច​ស៊ី​​បាន​ ៤-០ ឬ​អាច​ទម្លាក់ Barca បាន​ដូច​ Alaba លើក​ឡើង​ ឬ​អត់?

Post a Comment

 
Top