GuidePedia

0
Queens Park Rangers បាន​ធ្លាក់​ចេញពី​ក្រប​ខ័ណ្ឌ Premier League ទាំង​ការ​ឈឺ​ចុក​ចាប់ ក្រោយ​ពី​ខ្សែ​ប្រយុទ្ធ Sergio Aguero របស់​ក្រុម Man City បាន​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់​ដើម្បី​ជួយ​ឲ្យ​ក្រុម​របស់​​គេ​ទទួល​ជ័យ​ជម្នះ​យ៉ាង​កក់ក្តៅក្នុង​លទ្ធផល ៦-០ លើ​ក្រុមមាន​មូល​ដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍​មួយ​នេះ​​កាលពី​ថ្ងៃ​អាទិត្យ​។


QPR ត្រូវ​តែ​ដណ្តើម​យក​ជ័យ​ជម្នះ​ជា​​ដាច់​ខាត​​ក្នុង​ការ​ប្រកួត​៣​លើក​​ចុង​ក្រោយ​ដែលនៅ​សល់​របស់​ពួក​គេ​ដើម្បី​​រក្សា​ឱកាស​ណា​មួយ​ក្នុង​ការ​​គេច​ផុត​ពី​តំបន់​កាត់​ចោល ប៉ុន្តែ ការ​រង​បរា​ជ័យនៅ​​កីឡ​ដ្ឋាន Etihad បាន​ធ្វើ​ឲ្យ​ពួក​គេ​ដេញ​តាម​ពីក្រោយក្រុម​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​១៧ Newcastle ចំនួន​៩​ពិន្ទុ ខណៈ​នៅ​សល់​២​ប្រកួត​ទៀត​នឹង​បញ្ចប់​រដូវកាល​។ ជ័យ​ជម្នះនេះ​បាន​​ធ្វើ​ឲ្យ​ក្រុម​ឈរ​លេខ​២ Man City ឈ្នះ​កៅ​​អី​របស់​ពួក​គេ​ក្នុង​ក្រប​ខ័ណ្ឌ Champions League នៅ​​រដូវកាល​​ក្រោយ​។

QPR ដែល​នឹង​ចូល​រួម​ជា​មួយ​នឹង​ក្រុម Burnley ក្នុង​ក្រប​ខ័ណ្ឌ Championship រក​បាន​​ត្រឹម​តែ​៧ពិន្ទុ​ប៉ុណ្ណោះ​ពី​ការ​ប្រកួត​ក្រៅ​ដី​នៅ​រដូវ​កាល​នេះ និង​មាន​គ្រាប់​បាល់​ដេញ​តាម​ពី​ក្រោយ​នៅ​នាទី ទី​៤ នៅពេល​ដែល Aguero រក​គ្រាប់​បាល់​បំ​ប៉ោង​សំណាញ់​ទី​របស់​អ្នក​ចាំ​ទី Robert Green នៅមុន​ពេល​គ្រាប់​បាល់ Free-kick របស់ Aleksander Kolarov បាន​បន្ថែម​ការ​​នាំ​មុខ​របស់​​ពួកគេ​នៅ​មុន​ពេល​បញ្ចប់តង់​ទី​១​។

Aguero បាន​បំពេញ​ការ​រក​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​៣​គ្រាប់​របស់​គេ​ជា​មួយ​នឹង​គ្រាប់​បាល់​នៅនាទី ទី​៥០ និង​៦៥ នៅ​មុន​ពេល​ខ្សែ​បម្រើ James Milner បាន​បន្ថែម​គ្រាប់​បាល់​ទី​៥ ហើយ David Silva បាន​បំពេញ​​ជ័យ​ជម្នះ​ដ៏​ធំ​នេះ​​នៅ​​រយៈ​ពេល​៣​នាទី​ចុងក្រោយ​៕



Post a Comment

 
Top