GuidePedia

0
នៅពេលដែល​ខ្សែបម្រើ Xavi របស់​ក្លិប Barcelona​បាន​ចូល​លេង​ជា​កីឡាករ​បម្រុង អំឡុងពេល​ទាត់​ជាមួយ​ក្រុម PSG​នៅ​ការប្រកួត​វគ្គ​១​ភាគ​៤​ផ្តាច់​ផ្តាច់ព្រ័ត្រ Champions League កាលពី​ថ្ងៃ​អង្គារ បានធ្វើ​ឲ្យ​គាត់​ឈានដល់​កំណត់ត្រា​មួយ​ដែល​មិន​ធ្លាប់មាន​កីឡាករ​ណា​ម្នាក់ អាច​ស​ម្រ​ច​បាន​កាល​ពីមុនមក​នៅ​ការប្រកួត​ដណ្តើម​ជើងឯក​បាល់ទាត់​អឺរ៉ុប​មួយ​នេះ​។​


​សូមបញ្ជាក់ថា អតីត​កីឡាករ​ស្ថិតនៅក្នុង​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ម្នាក់នេះ លេង​បាន​១៤៨​ប្រកួត​ហើយ​នៅ​ការប្រកួត Champions League ពោល​គឺមាន​ចំនួន​ច្រើនជាង​កីឡាករ​ណាៗ​ទាំងអស់ គិត​ ចាប់តាំងពី​ការប្រកួត​មួយ​នេះ ផ្លាស់ប្តូរ​ប្រព័ន្ធ​លេង កាលពី​ឆ្នាំ​១៩៩២​។​

​កីឡាករ Xavi បាន​បង្កើត​កំណត់ត្រា​ផងដែរ​សម្រាប់​កីឡាករ​ដែល​លេង​បាន​ច្រើន​បំផុត​នៅ​ដំណាក់កាល Knockout​នៃ​ការប្រកួត Champions League ហើយ​ឥឡូវនេះ លោក​លេង​បន​៥៣​ប្រកួត​នៅ​ដំណាក់​ក្រោយៗ​នៃ​ការប្រកួត​មួយ​នេះ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ កំណត់ត្រា​ថ្មី​របស់​កីឡាករ​វ័យ​៣៥​ឆ្នាំ​ម្នាក់នេះ ទំនងជា​មិនអាច​ទ្រទ្រង់​ នៅបាន​យូរអង្វែង​នោះទេ ខណៈដែល​អ្នកចាំទី​រប​ស់​ក្លិប Real Madrid​គឺ​កីឡាករ Iker Casillas​ក៏​ជិត​តាម​ទាន់​ផងដែរ ទាំង​ការប្រកួត Champions League ទាំង​ការប្រកួត​នៅ​ដំណាក់កាល Knockout​នៅពេលដែល​ក្រុម​របស់លោក Carlo Ancelotti​ជួប​ជាមួយ ក្រុម Atletico​នៅ​ការប្រកួត​ជើង​ទី​២​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ​របស់​ពួកគេ​។​


​ខណៈនោះ​ដែរ ខ្សែប្រយុទ្ធ Cristiano Ronald នឹងចូលរួម​ជាមួយ​កីឡាករ Xavi ផងដែរ លេង​បាន​៥៣​ប្រកួត នៅ​ដំណាក់កាល Knockout​ប្រសិនបើ​អាច​គាត់ អាច​ចូល​លេង​បាន​ដូចគ្នា​នឹង​អ្នកចាំទី Iker Casillas៕

Post a Comment

 
Top