GuidePedia

0
ក្រុម​ Watford ដែល​លេង​នៅ​​ក្របខ័ណ្ឌ Championship ​បាន​កក់កៅអី​ឡើង​មក​កាន់​ក្របខ័ណ្ឌ​កំពូល​របស់​អង់គ្លេស Premier League​ មុន​​គេ​កាល​ពី​ថ្ងៃ​សៅរ៍​ បន្ទាប់​ពី​​ក្រុម​គូ​ប្រជែង​របស់​គេ Middlesbrough ចាញ់ និង​ Norwich City ស្មើ។


Watford បាន​​យក​ឈ្នះ​លើ​ Brighton & Hove Albion ​ដល់​ក្នុង​ដី​ដោយ​លទ្ធផល ២-០ ​កាល​ពី​ថ្ងៃ​សៅរ៍​ ប៉ុន្តែ​ពួកគេ​មិន​ទាន់​អាច​ឡើង​ទៅ​កាន់​ក្របខ័ណ្ឌ​កំពូល​ Premier League នៅ​ឡើយ​ទេ ដោយ​រង់ចាំ​លទ្ធផល​ក្រុម​គូ​ប្រជែង Middlesbrough និង​ Norwich City ​ប្រកួត​នៅ​ម៉ោង​បន្ទាប់​សិន។

លទ្ធផល​មិន​គួរ​ឲ្យ​ជឿ​​ ខណៈ​ដែល​​ឡាន​ក្រុង​​ដឹក​ក្រុម​កីឡាករ​ទាំង​អស់​របស់​គេ​ កំពុង​តែ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​កាន់​ទឹក​ដី​ខ្លួន​ឯង​វិញ ហើយកំពុង​តែ​តាម​ដាន​​ការ​ប្រកួត​របស់​ក្រុម​គូ​ប្រជែង​បណ្តើរ​នោះ ស្រាប់​តែ​ក្រុម​​គូ​ប្រជែង​របស់​គេ​ទាំង​២ Middlesbrough បែរ​ជា​ចាញ់ Fulham ៤-៣ រីឯ​ Norwich City ស្មើ ១-១ ទល់​​នឹង​ Rotherham United ​ដែល​ធ្វើ​ឲ្យ​ក្រុម​ Watford ឡើង​ទៅ​លេង​នៅ​លីក​កំពូល​របស់​អង់គ្លេស​នៅ​រដូវ​កាល​ក្រោយ​​ដោយ​ស្វ័យប្រវត្តិ ហើយ​​​​រំពេច​នោះ​កីឡាករ​ទាំង​អស់​នៅ​លើ​រថយន្ត​ក្រុង​​បាន​ហ៊ោកញ្ជ្រៀវ​កក្រើក​លើ​រថយន្ត​តែ​ម្តង៕ ​

​តោះ! ចឹង​ដឹង​ទិដ្ឋភាព​ក្រុម​កីឡាករ​របស់​ Watford រំភើប​យ៉ាង​ណា សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

Post a Comment

 
Top